សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានអនុម័តទំាងស្រុងសេចក្តីព្រាងច្បាប់ទំាង៨ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
រដ្ឋសភាបានអនុម័តទំាងស្រុងសេចក្តីព្រាងច្បាប់ទំាង៨ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/6/2020 1:35:00 AM )

រដ្ឋសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៨ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ក្នុងចំណោមសេចក្តីព្រាងច្បាប់ទំាង៨ ដែលរដ្ឋសភាអនុម័តនោះ សុទ្ធសឹងតែមានសារៈសំខាន់នៅក្នុងសង្គមជាតិ ពង្រឹងកិច្ចការសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងប្រទេសនិងអន្តរជាតិ ព្រមទំាងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ក្នុងវិស័យពាណិជ្ជកម្ម ច្បាប់និងបរិស្ថាន ទៀតផង។

ដូចជាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជាដើម។ សេចក្តីព្រាងច្បាប់នេះ មាន គោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានអភិបាល- កិច្ចល្អ បង្កើនប្រសិទ្ធភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារតវិញ សេចក្តីព្រាងច្បាប់នេះ ជំរុញការចូលរួមរបស់ កម្ពុជាកាន់តែសកម្ម នៅក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិការពារបរិស្ថាន។ អនុសញ្ញានេះ នឹងចូលរួមចំណែកបំពេញបន្ថែមដល់ការ អនុវត្តអនុសញ្ញាពហុភាគី ក្នុងវិស័យគំាពារបរិស្ថាន ដែលកម្ពុជាបានចូលជាភាគី ហើយព្រមទំាងចូលរួមចំណែកដល់ការអនុវត្តយុទ្ធ- សាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កិច្ចគំាពារបរិស្ថាន សំដៅ សម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការ ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សីវិញ មានគោលបំណងពង្រឹងមូលដ្ឋានច្បាប់នៃការផ្តល់ការជួយគ្នាទៅវិញទៅមក ក្នុង វិស័យព្រហ្មទណ្ឌ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី ដោយឈរលើគោលការណ៍គោរពនូវ អធិបេត្យភាព សមភាព សុចរិតភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទំាងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្ម ការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជាអាទិ៍ ដោយអនុលោមតាមច្បាប់ជាតិរបស់គូភាគី និងគោរពគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់។

ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិនវិញ កម្ពុជាទទួលបានសារប្រយោជន៍ជាច្រើនពីសេចក្តីព្រាងច្បាប់នេះ។

សារៈសំខាន់ៗ ដែលកម្ពុជាទទួលបានសេចក្តីព្រាងច្បាប់នេះ មានដូចជា ធ្វើឲ្យពាណិជ្ជកម្មរវាងអាស៊ាន និងហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន មានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃសេដ្ឋកិច្ចសកល។ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់ សេដ្ឋកិច្ចរវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា ជាដើម។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ទំាង៨ ដែលរដ្ឋសភាបានពិភាក្សានិងអនុម័តនៅថ្ងៃនេះ មាន៖

១- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួត គ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុង វិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណា- ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុង វិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។

៦-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។

៧-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន។

៨-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធា- រណរដ្ឋប្រជាមានិតចិន។

ក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើ រដ្ឋសភាបានដំណើរតាមនីតិវិធីដោយចាប់ផ្តើមពីម៉ោង៨:០០នាទីព្រឹក ដំណើរការ កិច្ចប្រជុំរហូតដល់ម៉ោង១៤:៥០នាទីរសៀល ទើបទិបបញ្ចប់នៃកិច្ចប្រជុំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន