សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ និងជំរុញការចុះមូលដ្ឋាន ជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ និងជំរុញការចុះមូលដ្ឋាន ជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/29/2020 12:33:24 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាង រាស្រ្តមណ្ឌលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងការចុះមូលដ្ឋានជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីពន្លឿនការដោះស្រាយ នូវរាល់កង្វល់ សំណើ សំណូមពរ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា- ភិបាល។

ពិធីនេះរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជំរុញអោយតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងទាំងអស់ ត្រូវបន្តចូលរួមណែនាំពន្យល់ប្រជាពលរដ្ឋ ឲ្យអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ឱ្យ បានម៉ត់ចត់។ ជំរុញអាជ្ញាធរ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវា របស់ខ្លួនជូនប្រជាពលរដ្ឋ ពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកាជំនួយសង្គម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើឲ្យតំណាងរាស្រ្តខេត្តព្រៃវែងទាំងអស់ ត្រូវជំរុញ លើកទឹកចិត្ត និងបង្កបរិយាកាសដល់ ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល ចិញ្ចឹមសត្វ ជាដើម។ល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើអោយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងទាំងអស់ ចូលរួមចំណែកជាមួយលោកគ្រូអ្នកគ្រូ ត្រូវខិតខំ លើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ តាមការណែនាំរបស់ក្រសួងអប់រំ។ ជួយជំរុញក្មួយៗ សិស្សា- នុសិស្ស យុវជន យុវនារី ឱ្យខិតខំសិក្សារៀនសូត្រ និងរៀនជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃ។

ម្យ៉ាងវិញទៀត បន្តជំរុញអនុវត្តឱ្យបានល្អនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ទំាង៩ចំណុចនៅមូលដ្ឋាន។ យកចិត្តទុកដាក់ តាមដាន និងអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ យុវជន កុមារ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញអាយុជីវិត បំផ្លាញគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកទឹកចិត្តដល់តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងទាំងអស់បន្ត និងជំរុញសកម្មភាព អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត និងប្រកាន់ខ្ជាប់នូវអំពើល្អ ប្រកបដោយសេចក្តី ថ្លៃថ្នូរ សំដៅត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តឆ្នាំ២០២៣ ខាងមុខ ឱ្យទទួលបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំ និងអភិវឌ្ឍប្រទេសបន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន