រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) តាមប្រព័ន្ធអនឡាញ
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) តាមប្រព័ន្ធអនឡាញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/29/2020 12:19:06 AM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) តាមប្រព័ន្ធអនឡាញ ដែលផ្សាយចេញពី ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នាពេលនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃវិមានរដ្ឋសភា ដែលមានសមាសភាពគណៈ- ប្រតិភូចូលរួមជាសមាជិកសមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។

កិច្ចប្រជុំនេះបានធ្វើការពិភាក្សាទៅលើកម្មវត្ថុដូចជា៖

១-ដើម្បីទទួលបានបច្ចុប្បន្នភាពព័ត៌មានពីអង្គការសុខភាពពិភពលោក អំពីស្ថានភាពជំងឺកូវីដ១៩ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់ អាស៊ីអាគ្នេយ៍។

២-ដើម្បីចែករំលែកបទពិសោធន៍ ស្តីពីសារៈសំខាន់នៃការវិនិយោគ ក្នុងការធានារ៉ាប់រងសុខភាពជាសាកល (UHC) ចំពោះជំងឺកូវីដ១៩ និងសកម្មភាពរបស់សភាក្នុងការធានាឱ្យបាននូវការវិនិយោគថ្នាក់ជាតិក្នុងវិស័យសុខភាព។

៣-ដើម្បីពិចារណាលើរបៀបដែលវេទិកានេះអាចគាំទ្រដល់ការវិនិយោគក្នុងការធានារ៉ាប់រងសុខភាពជាសកល (UHC) រួមមានការឆ្លើយ តប និងការត្រៀមរៀបចំចំពោះសន្តិសុខសុខភាព។

វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក មានកិច្ចប្រជុំសាមញ្ញស្តីពី “ការវិនិយោគលើការធានាការគ្របដណ្តប់សុខភាពជា សកលនៅថ្ងៃអនាគត” Universal Health Coverage (UHC) ដែលមានប្រទេសចំនួន១៦ចូលរួមប្រជុំ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា កូវីដ១៩ ពិតជាធ្វើអោយប៉ះពាល់ដល់សុខភាព  និងសេដ្ឋកិច្ចធ្ងន់ធ្ងរ  ដែលតម្រូវឲ្យមាន ការសាមគ្គីគ្នាដ៏រឹងមាំ ទាំងក្នុងប្រទេស តំបន់ និងដៃគូអភិវឌ្ឍ ព្រមទាំងវិស័យឯកជន រួមទាំងប្រជាជន ត្រូវគោរពតាមវិធានការណ៍ជា ច្រើន ដើម្បីទប់ស្កាត់កូវីដ១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានអ្នកស្លាប់។

លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា សភាដើរតួសំខាន់ក្នុងការបង្កើតច្បាប់ ដើម្បីគាំទ្រគ្រប់សកម្មភាពលើសន្តិសុខ សុខភាព ដូចជា ការវិភាជន៍ថវិកាសំរាប់គាំពារសុខភាពបឋម សំរាប់ជំងឺមិនឆ្លង សំរាប់គ្របដណ្តប់សុខភាពជាសកលជាដើម។ល។ ទន្ទឹមនឹងនោះ ដែរ ក្រសួងសុខាភិបាល ត្រូវដើរតួជាសារាវ័ន្ត ដើម្បីពង្រឹងលើផ្នែកសុខភាព និងជួយដល់សេដ្ឋកិច្ចជាតិទាំងអស់។ ការគ្របដណ្តប់លើ សុខភាពសកល គឺជាសសរស្តម្ភនៃសន្តិសុខ សុខភាព និងសេដ្ឋកិច្ច ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីថែរក្សាសុខភាព ដោយមិនទុក អ្នកណាម្នាក់ឲ្យនៅតែម្នាក់ឯងនោះទេ ព្រមទាំងចូលរួមកិច្ចសហប្រតិបត្តិការរឹងមាំរវាងបណ្តាប្រទេសក្នុងតំបន់ ដោយសិក្សារៀនសូត្រពី គ្នាទៅវិញទៅមក រួមជាមួយដៃគូរអភិវឌ្ឍ ដើម្បីឈានទៅរកភាពជោគជ័យប្រកបដោយស្ថិរភាព។

កិច្ចប្រជុំនេះ បានជំរុញអោយបណ្តាប្រទេសទាំងអស់ ត្រូវគិតពីការធានាសន្តិសុខសុខភាព កំណែទម្រង់សេដ្ឋកិច្ច បន្ទាប់ពីកូវីដ១៩ ព្រោះគ្មានជោគជ័យណាដែលគ្មានការកែទម្រង់នោះទេ។ ដោយមានការរៀនសូត្រពីកូវីដ១៩ បានធ្វើឲ្យវិស័យសុខាភិបាលត្រូវធ្វើការកែ ទម្រង់ និងពង្រឹងគ្រឹះស្ថានសុខាភិបាល ពិសេសគ្រឹះស្ថានសុខាភិបាលមូលដ្ឋាន ដែលជាអ្នកផ្ដល់សេវាសុខភាពបឋមអោយមានភាព រឹងមាំ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានជួយជំរុញឲ្យមានដៃគូពិភាក្សា ពិគ្រោះប្រឹក្សាយោបល់ ជាមួយដៃគូអភិវឌ្ឍនានាឲ្យបានច្រើន ដើម្បីអោយ សេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ និងក្នុងតំបន់បានងើបឡើងវិញជាបន្តបន្ទាប់ផងដែរ។

សូមជម្រាបថា កិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) ដឹកនាំដោយលោក Keizo Takemi ជាប្រធាន APPFGH ដែលជាសាស្រ្តាចារ្យកិត្តិយស ដោយមានជំនួយបច្ចេកទេស និងរដ្ឋបាល ដោយការិយាល័យប្រចាំតំបន់របស់ អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ជាលេខាធិការនៃវេទិកា។ កិច្ចប្រជុំនេះ បានបិទបញ្ចប់នៅវេលាម៉ោង ១២:៣០នៅថ្ងៃខែឆ្នាំដដែល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន