រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា ជួបពិភាក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
គណៈកម្មការជំនាញនៃរដ្ឋសភា ជួបពិភាក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/27/2020 8:33:18 PM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងសហការី នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានជួប សំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

ក្នុងកិច្ចពិភាក្សានេះ គណៈកម្មការរដ្ឋសភាក៏ចង់ដឹងពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត និងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ ជម្រាបជូនអង្គប្រជុំ អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងបានឆ្លើយតបយ៉ាងលម្អិតចំពោះ គ្រប់បញ្ហាដែលគណៈ- កម្មការជំនាញនៃរដ្ឋសភាបានលើកឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានកន្លងមក ពិសេស សកម្មភាពការងារដែលកំពុងធ្វើ និងទិសដៅភារកិច្ចអនុវត្តបន្ត ទោះបីជួបនូវបញ្ហាប្រឈមខ្លះៗក៏ដោយ ក៏ក្រសួងបានខិតខំយកចិត្តទុក- ដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹមនឹងនេះ ក្រសួងបានអនុវត្តកាន់តែសកម្ម និងស៊ីជម្រៅ នូវកម្មវិធី កំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់លើវិស័យដីធ្លី ការកសាងប្លង់គោលថ្នាក់រាជធានី ខេត្ត ការងារគ្រប់គ្រងសំណង់ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសំណង់ជាដើម។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍បន្តថា យោងតាមផែនការរបស់ក្រសួង ការចុះបញ្ជីដីប៉ាន់ស្មានសរុបបានចំនួន ៧លានក្បាលដី។ កន្លងមកក្រសួង បានធ្វើការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីដីធ្លី ជាលក្ខណៈជាប្រព័ន្ធ ការបែងចែកដី សម្បទានសង្គមកិច្ច ការគ្រប់គ្រងសំណង់ ការរៀបចំផែនទីគ្រប់គ្រងរដ្ឋបាល និងការរួមគ្នាដោះស្រាយវិវាទដីធ្លី ជាដើម ដែលជា លទ្ធផលបច្ចុប្បន្នក្រសួងសម្រេចបាន ៨០.២២% ហើយ។

ឯកឧត្តមបានបន្ថែមថា ការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋគឺជាការងារដ៏សំខាន់បំផុត ដើម្បីឲ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានប័ណ្ណ សម្គាល់អចលនវត្ថុត្រឹមត្រូវ ហើយការផ្តល់ជូនប័ណ្ណកម្មសិទ្ធិលើដីធ្លីដល់ប្រជាពលរដ្ឋនេះ គឺបាននាំមកនូវសក្តានុពលលើផ្នែកសេដ្ឋកិច្ច ដោយពួកគាត់មានទំនុកចិត្ត និងអាចស្វែងរកដៃគូអភិវឌ្ឍនានា មកធ្វើការអភិវឌ្ឍទៅលើដីធ្លីរបស់ពួកគាត់ជាដើម។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានឆ្លើយ តបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ឲ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋា- ភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា- ចក្រកម្ពុជា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន