សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/26/2020 7:18:39 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធ សន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោកមាន វិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាម រយៈការសម្របសម្រួល ការត្រួតពិនិត្យតាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះឆ្លើយតបនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋ។

មហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល នៅឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ៖«ឈានឆ្ពោះទៅកសាង និងធ្វើឱ្យ សង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល»។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ច សកលជារួម តែការឆ្លើយតបចំពោះវិបត្តិនេះ មានលក្ខណៈខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ ដែលធ្វើឱ្យលទ្ធផលមិនទាន់បាន ពេញចិត្តទាំងស្រុង។ ការឆ្លើយតបចំពោះបញ្ហាកូវីដ១៩ ហាក់បង្ហាញថា  ពិភពលោក ប្រឆាំងនឹងសត្រូវរួម តែដំណោះស្រាយមិនដូចគ្នា។

សម្តេចបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាកូវីដ១៩ ទាមទារឲ្យធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ជាកត្តាសំខាន់និងមិនអាចខ្វះបាន។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានចែករំលែកបទពិសោធន៍ ដែលកម្ពុជាបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ប្រកបប្រសិទ្ធភាព ខ្ពស់តាមរយៈការអនុវត្តប្រតិបត្តិនូវវប្បធម៌ចែករំលែក និងសាមគ្គីភាព ដល់មហាសន្និបាតផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងថា ការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ទាមទារថវិកា សម្ភារៈបរិក្ខារ និងកម្លាំងមនុស្ស ច្រើន។ កម្ពុជាបានរួមគ្នាបរិច្ចាគ និងចែករំលែកនូវធនធាន តាមលទ្ធភាពគ្រប់ភាគីមានស្ថាប័នរដ្ឋ ឯកជន គូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្តោតសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការប្រែក្លាយផ្នែកឌីជីថល និងទេសចរណ៍ក្នុងស្រុក ដែលជាវិស័យអាទិភាព ទៀតផង។

ដើម្បីស្តារនិងកសាងសង្គមជាតិនៅពេលនេះ និងក្រោយវិបត្តិកូវីដ១៩បញ្ចប់ទៅ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា គេគួររៀបចំ ផែនការស្តារឡើងវិញប្រកបដោយភាពជាក់លាក់ ដោយដាក់ចេញនូវសេណារីយ៉ូចាំបាច់ សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗនូវការធ្វើ ដំណើរឆ្លងកាត់ និងប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ និងត្រូវថែរក្សា សុខសន្តិភាពនៅក្នុងតំបន់និងសកលលោក ជាចម្បងនិងចាំបាច់។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍ និងត្រូវមានវិធានការបង្កើនការគាំពារ សង្គមបង្កើនសមត្ថភាព និងប្រសិទ្ធភាព ក្នុងប្រព័ន្ធសុខាភិបាល និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ពន្លឿនការប្រែក្លាយបច្ចេកវិទ្យា ឌីជីថលឱ្យមានប្រសិទ្ធភាព ហើយសភាត្រូវយកចិត្តទុកដាក់នៅក្នុង ការអនុម័តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផល ប្រយោជន៍ដល់ប្រទេសទាំងអស់ ក្នុងតំបន់និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ នូវសមត្ថភាព និង ហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា ក្នុងបរិបទនេះសភាត្រូវយកចិត្តទុកដាក់នៅក្នុងការអនុម័តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ក្នុងតំបន់ និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ នូវសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។

ឆ្លៀតឱកាសនោះ សម្តេចបានសម្តែងការកោតសរសើរ លោកស្រីបណ្ឌិត ហាក់ ចា ហាន មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាព សកល ដែលបានរៀបចំវេទិកាដ៏មានសារៈប្រយោជន៍នេះឡើង ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក ទាំងអ្នកនយោបាយ អ្នកដឹកនាំសាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវ បានបញ្ចេញនូវទស្សនៈ មតិយោបល់ និងបទពិសោធន៍ជា គន្លឹះក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពល រដ្ឋខ្លួន និងសកលលោក ដើម្បីសម្រេចបានពិភពលោកមួយ មានសុខ សន្តិភាព សុខដុមរម្យនា និង វិបុលភាព។

សូមជម្រាបថា សហព័ន្ធសន្តិភាពសកល ដែលហៅកាត់ថា UPF ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយ លោក Sun Myung Moon និង លោកស្រីហាក់ ចា ហាន មូន (Hak Ja Han Moon) នៅឆ្នាំ២០០៥។ អង្គការនេះ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ តាមរយៈការប្រមូលមតិយោបល់ពីមហាសន្និបាតប្រចំាឆ្នាំរបស់ខ្លួន ក្រោម ប្រធានបទជាក់ស្តែងដែលកំពុងកើតមាន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន