សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ចុះស្វែងយល់ពីបញ្ហាប្រឈមលើវិស័យអប់រំក្នុងដំណាក់កាលកូវីដ-១៩ នៅខេត្តបាត់ដំបង
គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ចុះស្វែងយល់ពីបញ្ហាប្រឈមលើវិស័យអប់រំក្នុងដំណាក់កាលកូវីដ-១៩ នៅខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/25/2020 12:34:14 AM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញទៅជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង និងលោក លោកស្រី ប្រធាន មន្ទីរអប់រំខេត្ត ប្រធានការិយាល័យអប់រំស្រុកទាំងអស់ នៅក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្ត បាត់ដំបង។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គណៈកម្មការទី៧នៃរដ្ឋសភា ចុះមកកាន់ខេត្តបាត់ដំបងពេលនេះ គឺដើម្បីស្វែងយល់ពី ស្ថានភាពអប់រំ និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ ពិសេសពិនិត្យតាមដានលើការអនុវត្តវិធានការនានា ដែលបានដាក់ចេញ ដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនឹងវិស័យអប់រំ ក្នុងដំណាក់កាលកូវីដ-១៩។ គណៈកម្មការក៏ចង់ដឹងពីបញ្ហាប្រឈម នៃវិស័យអប់ រំនៅក្នុងខេត្ត និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភា ហើយនឹងអាចឈានដល់ការពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមនានា។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាពរបស់ខេត្ត ក៏ដូចជាវិស័យអប់រំ ក្នុងដំណាក់កាលកូវីដ-១៩ ដោយអាជ្ញាធរខេត្តក៏ដូចជាមន្ទីរអប់រំខេត្ត ខិតខំធ្វើការផ្សព្វផ្សាយអប់រំទៅដល់សហគមន៍ ដើម្បីឱ្យប្រជាពល- រដ្ឋមានការយល់ដឹងបន្ថែមទៀតពីជំងឺកូវីដ-១៩ ជាពិសេសធ្វើការផ្សព្វផ្សាយដល់មាតា បិតាសិស្ស ធ្វើយ៉ាងណាខិតខំថែទាំសុខភាពដល់ កូនៗ ដោយត្រូវរក្សាអនាម័យអោយបានត្រឹមត្រូវ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ មន្ទីរ អប់រំខេត្ត ក៏បានធ្វើការជំរុញដល់ក្មួយៗសិស្សានុសិស្សនៅតាមសហគម ដែលមិនបានមកកាន់សាលារៀនដោយផ្ទាល់ អោយខិតខំ យកចិត្តទុកដាក់ក្នុងការសិក្សាពីចំងាយអោយមានប្រសិទ្ធភាព។

ក្រោយពីបានស្តាប់របាយការណ៍អំពីស្ថានភាពអប់រំនៅខេត្តបាត់ដំបងរួចមក ប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បានកត់សម្គាល់ឃើញ ថា បទពិសោធន៍ និងបញ្ហាប្រឈមដែលខេត្តនីមួយៗ បាននិងកំពុងជួបប្រទះ ក្នុងការឆ្លើយតបទៅនឹងផលលំបាក បង្កដោយវិបត្តិ កូវីដ១៩ ហាក់មិនមានភាពខុសប្លែកពីគ្នាខ្លាំងនោះទេ។ បញ្ហាដែលបានលើកឡើង រួមមាន កត្តាកម្រិតចំណេះដឹងផ្នែកបច្ចេកទេស ព័ត៌មានវិទ្យារបស់លោកគ្រូអ្នកគ្រូ កត្តាមធ្យោបាយ និងឧបករណ៍បង្រៀនពីចម្ងាយមិនគ្រប់គ្រាន់ កត្តានៃការបង្រៀនតាមអនឡាញ មិនដូចការបង្រៀនដោយផ្ទាល់ក្នុងសាលា និងកត្តាការសហការរបស់អាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់ នៅមិនទាន់មានភាព រលូនជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍ថា «ថ្វីបើបញ្ហាប្រឈមស្រដៀងគ្នា ប៉ុន្តែវិធានជាដំណោះស្រាយ គឺទាមទារឱ្យមានការគិតគូរ រៀបចំដោយឡែកៗពីគ្នា ប្រកបដោយភាពបត់បែនទៅតាមស្ថានភាព និងស្ថានការណ៍ជាក់លាក់ក្នុងមូល- ដ្ឋាននីមួយៗ។ រីឯការអនុវត្តវិញ គឺត្រូវការធ្វើជាជំហានៗ ដោយមានការថ្លឹងថ្លែងច្បាស់លាស់ពីភាពចាំបាច់ និងមានការចូលរួមសហការ ពីគ្រប់ភាគីពាក់ព័ន្ធ»។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធ និងភាពច្នៃប្រឌិតខ្ពស់របស់លោកនាយកសាលា លោកប្រធាន ការិយាល័យ និងលោកប្រធានមន្ទីរអប់រំ ក្នុងការដាក់ចេញជាយន្តការផ្សេងៗបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅរួមមួយ ក្នុងការបង្កើន ប្រសិទ្ធភាព ក្នុងការផ្តល់ការអប់រំក្នុងបរិបទកូវីដ១៩នេះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន