សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៧ មកពិនិត្យសិក្សាបន្ថែម ហើយបញ្ចូលសេចក្តីព្រាងច្បាប់៩ ដែលបានសិក្សារួច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ__ តំណាងរាជរដ្ឋាភិបាលស្នើរដ្ឋសភាជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម__ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សារួច__ រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងអនុសញ្ញាមីណាម៉ាតា ស្តីពីបារត និងវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន__ គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តថ្កូវក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ__ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន រួមចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០__ រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្ដីពីបត្យាប័ន ជាមួយប្រទេសជាមិត្ត__ ឯកឧត្តម ឡូយ សុផាត អញ្ជើញបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ជាំងលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ__ កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាគ្នាពីការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការគាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩__ គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជៈ(ស្រះចក) រាជធានីភ្នំពេញ__ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន__ កិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេងពិភាក្សាគ្នាលើសេចក្ដីសម្រេច ស្ដីពីសមាជិកសភាអាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា តាមរយៈប្រព័ន្ធវីដេអូ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល__ ប្រតិភូគណ:កម្មការអប់រំយុវជនរដ្ឋសភា ចុះសិក្សាឈ្វេងយល់វិស័យអប់រំ នៅខេត្តស្វាយរៀង ក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា__ គណៈកម្មការអប់រំនៃរដ្ឋសភាចុះស្វែងយល់ពីស្ថានភាពវិស័យអប់រំ និងការអនុវត្តវិធានការនានា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩ នៅខេត្តព្រៃវែង__ THE CHALLENGES OF WOMEN IN LEADERSHIP: KEY FINDINGS FROM GENDER STATISTICS ANALYSIS__ បញ្ហាប្រឈមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ: លទ្ធផលស្រាវជ្រាវគន្លឹះនៃការវិភាគស្ថិតិយេនឌ័រ__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លេីកទី៤១​ តាមរយៈប្រព័ន្ធវីដេអូ​ (Video Conference) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡូយ សុផាត អញ្ជើញបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ជាំងលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣
ឯកឧត្តម ឡូយ សុផាត អញ្ជើញបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ជាំងលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2020 11:58:13 PM )

សិក្ខាសាលាថ្នាក់ជាតិស្តីពី “ការឆ្លុះបញ្ជាំងលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣" ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ បានប្រារព្ធពិធី បិទក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បិរស្ថាន និងធនធាន ទឹកនៃរដ្ឋសភា នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តម ឡូយ សុផាត បានវាយតំលៃខ្ពស់ចំពោះវត្តមានរបស់សិក្ខាកាមដែលអញ្ជើញមកពីក្រសួង​ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ជាពិសេសតំណាងប្រជាពលរដ្ឋមកពី១៥ រាជធានី-ខេត្ត ដែល បានមកចូលរួម ក្នុងអង្គសិក្ខាសាលា និងចូលរួមពិភាក្សាផ្ដល់យោបល់យ៉ាងផុសផុល លើប្រធានបទដ៏មានសារៈសំខាន់ខាងលើ ក្នុងការ គាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា និងដៃគូអភិវឌ្ឍ ដើម្បីបន្តអនុវត្តន៍ឲ្យសម្រេចបាននូវចក្ខុវិស័យរួម នៃផែនការមេទាំងពីរ ពិសេសរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ទាក់ទងទៅនឹងប្រធានបទចំនួន៣ គឺទី១ ភពផែនដី និងវិបុលភាព ទី២ មនុស្ស និងទី៣ សន្តិភាព និងភាពជាដៃគូ ដើម្បីកំណត់ឲ្យបាននូវយុទ្ធសាស្រ្តរួម ស្វែងរកការអន្តរាគមន៍ឲ្យបានត្រឹមត្រូវ និងសមស្រប ក្នុងការធានាបាននូវការកែលម្អសម្រាប់ការអនុវត្តរួមគ្នានាពេលខាងមុខ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍បន្តថា គណៈកម្មការទី៣នៃរដ្ឋសភា បានពិនិត្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ ជាខ្លាំងក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះមានដូចជា ការរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ច រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅ ព្រះរាជាណាចក្រកម្ពុជាមាន ការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយកំពុងបន្ត ខិតខំក្នុងការធ្វើឲ្យសម្រេចឱ្យបាន នូវឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នំា២០៥០។

ឯកឧត្តម ឡូយ សុផាត បានសម្តែងនូវការអរគុណ ដល់បណ្តាប្រទេសជាមិត្តទាំងអស់ និងអង្គការនានា ដែលបានចូលរួមគាំទ្រ ក៏ដូចជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងការគាំទ្ររាល់ការអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ឡូយ សុផាត ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គសិក្ខាសាលា យកទៅធ្វើការពិចារណា និងស្នើឲ្យបន្តកិច្ចសហការ ល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងដែលដឹកនាំការអនុវត្តលើវិស័យនីមួយៗ និងធ្វើការតាមដានការអនុវត្តនូវរាល់ ចំណេះដឹង បទពិសោធន៍ដែលបានលើកឡើងយកមកចែករំលែកនៅក្នុងអង្គសិក្ខាសាលា។

សិក្ខាសាលានេះ សហការរៀបចំនិងគាំទ្រដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum), អង្គការCCC, អង្គការ HACC, អង្គការAPI, អង្គការAction Aid, អង្គការWorld Vision, អង្គការTIC, អង្គការGADC, អង្គការICSO, អង្គការNEP, អង្គការCRC, អង្គការCPDD អង្គការបន្ទាយស្រី និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន