សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០__ រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត__ Statement of the Spokesperson of the National Assembly of the Kingdom of Cambodia in response to the assertion made by a few US lawmakers on the situation of human rights and democracy in Cambodia__ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងរបស់ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច ស្តីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា__ លិខិតជូនពរ របស់ ឯកឧត្តម ហ៊ុន ណេង សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2020 8:57:01 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជា- ណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គ លើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

នេះជាប្រវត្តិសាស្រ្តដែលមហាសន្និបាត AIPA បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្នុងខណៈប្រទេសវៀតណាមធ្វើជាម្ចាស់ ដោយសារការ រាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩។ ទោះបីជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏មិនអាចធ្វើឲ្យតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះខកខានក្នុងការជួបប្រជុំគ្នាជាប្រចំាឆ្នាំនោះឡើយ។ អាយប៉ាដែលមានរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមគ្នាពុះពារ ជម្នះរាល់ឧបសគ្គដើម្បីរៀបចំមហាសន្និបាត តាមប្រព័ន្ធវីដេអូ ដោយបានប្រព្រឹត្តិទៅដោយរលូន នៅក្នុងរយៈពេលបីថ្ងៃមកនេះ។

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មហាសន្និបាតអាយប៉ា បានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការ ជំនាញរបស់ខ្លួន រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈ- កម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ា។ គណៈប្រតិភូចូលរួមបានផ្លាស់ ប្តូរទស្សនៈយោបល់គ្នាលើសេចក្តីសម្រេច ដើម្បីជាធាតុចូល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហា ប្រឈមរបស់ពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនេះបញ្ចប់ទៅ។

អង្គមហាសន្និបាតមានសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា សេចក្តីសម្រេចស្តីពី “តួនាទី របស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី” សេចក្តីសម្រេចស្តីពី “ការចូលរួមរបស់ សមាជិកសភាវ័យក្មេងអាយប៉ាក្នុងការកសាងសហគមន៍អាស៊ាន" សេចក្តីសម្រេចស្តីពី “តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការ ងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩” ជាដើម។

មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែក កិច្ចហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ាន ដោយធ្វើយ៉ាងណាឲ្យ ចក្ខុវិស័យរបស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅដោយជោគជ័យ។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះ ប្រទេសតាមអក្សរឡាតាំង។ មហាសន្និបាតលើកទី៤២ នឹងធ្វើនៅប្រទេសប៊្រុយណេ នៅក្នុងឆ្នាំ២០២១។

មុននឹងបិទបញ្ចប់មហាសន្និបាតលើកទី៤១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រតិភូប្រទេស ជាសមាជិកទំាងអស់ បានចុះហត្ថលេខាលើរបាយការណ៌រួម (Joint Communique) ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤១ ដោយភាព ស្និទ្ធស្នាលជាទីបំផុត ទោះបីជាពិធីនេះ បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូក្តី ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន