សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៧ មកពិនិត្យសិក្សាបន្ថែម ហើយបញ្ចូលសេចក្តីព្រាងច្បាប់៩ ដែលបានសិក្សារួច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ__ តំណាងរាជរដ្ឋាភិបាលស្នើរដ្ឋសភាជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម__ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សារួច__ រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងអនុសញ្ញាមីណាម៉ាតា ស្តីពីបារត និងវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន__ គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តថ្កូវក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ__ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន រួមចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០__ រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្ដីពីបត្យាប័ន ជាមួយប្រទេសជាមិត្ត__ ឯកឧត្តម ឡូយ សុផាត អញ្ជើញបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ជាំងលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ__ កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាគ្នាពីការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការគាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩__ គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជៈ(ស្រះចក) រាជធានីភ្នំពេញ__ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន__ កិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេងពិភាក្សាគ្នាលើសេចក្ដីសម្រេច ស្ដីពីសមាជិកសភាអាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា តាមរយៈប្រព័ន្ធវីដេអូ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល__ ប្រតិភូគណ:កម្មការអប់រំយុវជនរដ្ឋសភា ចុះសិក្សាឈ្វេងយល់វិស័យអប់រំ នៅខេត្តស្វាយរៀង ក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា__ គណៈកម្មការអប់រំនៃរដ្ឋសភាចុះស្វែងយល់ពីស្ថានភាពវិស័យអប់រំ និងការអនុវត្តវិធានការនានា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩ នៅខេត្តព្រៃវែង__ THE CHALLENGES OF WOMEN IN LEADERSHIP: KEY FINDINGS FROM GENDER STATISTICS ANALYSIS__ បញ្ហាប្រឈមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ: លទ្ធផលស្រាវជ្រាវគន្លឹះនៃការវិភាគស្ថិតិយេនឌ័រ__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លេីកទី៤១​ តាមរយៈប្រព័ន្ធវីដេអូ​ (Video Conference) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩
គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/8/2020 11:35:54 PM )

កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជា ម្ចាស់ផ្ទះ បានលើកយកសេចក្ដីព្រាងសេចក្ដីសម្រេច ដែលមានប្រធានបទ ស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួត អាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ មកធ្វើការពិភាក្សាគ្នា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្ដម សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអន្តរសភាអាស៊ាន អាយប៉ា តាមរយៈប្រព័ន្ធវីដេអូ នាពេលនេះ រួមមាន ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា ឯកឧត្ដម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភា ឯកឧត្ដម អាយ ខន សមាជិកព្រឹទ្ធសភា ឯកឧត្ដម ចាយ បូរិន សមាជិក រដ្ឋសភា ឯកឧត្ដម យឹម លាត សមាជិករដ្ឋសភា និង ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញមួយចំនួន ទៀត។

ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្ដម សុខ សូកាន បានមានប្រសាសន៍លើកឡើងថា សេចក្ដីព្រាងសេចក្ដីសម្រេចដែល លើកយកមកពិភាក្សាគ្នានាពេលនេះ គឺទាក់ទងនឹងតួនាទីរបស់សភាក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃ សេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ អ្វីដែលសភាត្រូវធ្វើ គឺគួរតែអនុម័តច្បាប់និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងការរីក រាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់។

ឯកឧត្ដមប្រធានគណៈប្រតិភូបានមានប្រសាសន៍ទៀតថា ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃ ទៀត គឺបានទទួលនូវរងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យផ្សេងៗជាច្រើន។ ជាមួយគ្នានេះ យើងក៏បានចាត់វិធានការជាច្រើន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានអនុម័តថវិកាជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច ឡើងវិញ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុម MSMEs ដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតតាម រយៈការបណ្ដុះបណ្ដាលជំនាញ ការគាំទ្រផ្នែកសង្គម ការផ្ដល់ហិរញ្ញប្បទាន និងការលើកលែងពន្ធជាដើម។

ឯកឧត្ដម សុខ សូកាន បានមានប្រសាសន៍បន្ថែមថា សមាជិកសភាអាស៊ានអាយប៉ា គួរតែឈររួមគ្នាជាមួយរដ្ឋាភិបាលនៃសមាជិក អាស៊ាន ក្នុងការអនុវត្តវិធានការជាក់លាក់ ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងរោគរាតត្បាត និងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចរឹងមាំ ក្នុងស្មារតីរួបរួម និងឆ្លើយតប។

ចំណែកនៅក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីផលវិបាកនានា ដែលបណ្ដាល មកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបានជំរុញឲ្យប្រទេសសមាជិកអាស៊ានធ្វើការចែក រំលែកបច្ចេកទេស ចំណេះដឹងផ្នែកវេជ្ជសាស្ត្រឲ្យបានទាន់ពេលវេលា តាមរយៈការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ និងដៃគូសន្ទនាក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយវិបត្តិកូវីដ១៩ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន