សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ __ គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ និងឯកជន __ ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី១៩​ ខែមករា ឆ្នាំ២០២១__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ__ ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេងពិភាក្សាគ្នាលើសេចក្ដីសម្រេច ស្ដីពីសមាជិកសភាអាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន
កិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេងពិភាក្សាគ្នាលើសេចក្ដីសម្រេច ស្ដីពីសមាជិកសភាអាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/8/2020 3:11:34 AM )

លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចកាសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំប្រតិភូសមាជិកសភាវ័យក្មេងកម្ពុជា ចូលរួមកិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេង ស្តីពីការចូលរួមរបស់សមាជិកសភា អាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

សមាសភាពគណៈប្រតិភូសមាជិកសភាវ័យក្មេងកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម សុខ សូកាន អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្ដម សន សារ៉ាណា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្ដម ងួន សុជាតិ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និង ឯកឧត្ដម យឹម លាត សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា

នៅក្នុងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំនាពេលនេះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា កម្ពុជាគឺជាប្រទេសដែល មានយុវជនច្រើនលើសលុប។ យុវជនកម្ពុជាតំណាងឱ្យកម្លាំងពលកម្មដ៏មានសក្តានុពល និងស្វាហាប់នេះ បើយោងតាមការបែងចែកនៅ ក្នុងប្រជាសាស្ត្រ។ ដោយសារយុវជនបានក្លាយជាកត្តាឈានមុខក្នុងការជំរុញនូវភាពរុងរឿងនាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំបន្ថែមទៀត ក្នុងការធ្វើឱ្យយុវជនកាន់តែមានសក្តានុពល តាមរយៈធ្វើការផ្តោតលើប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស ដោយ ចាត់ទុកជាវិស័យអាទិភាពនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ តាមរយៈការពង្រឹងគុណភាពអប់រំ បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងការ បណ្តុះបណ្តាលបច្ចេកទេស ការលើកកម្ពស់សុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ និងការ គាំពារសង្គម។

លោកជំទាវបន្តថា យើងទាំងអស់គ្នាពិតជាចង់ឃើញនូវអត្ថប្រយោជន៍របស់សមាជិកសភាអាយប៉ាវ័យក្មេង សម្រាប់យុវជនកម្ពុជា ក៏ដូច ជាយុវជនអាស៊ាន។ ក្រោមគំនិតផ្តួចផ្តើមជាមួយនឹងការសហការយ៉ាងជិតស្និទ្ធនៃរដ្ឋ ជាសមាជិកទាំងអស់ នឹងអាចជម្រុញនូវភាពជា សហគ្រិនវ័យក្មេង ការចាប់ផ្តើម ការស្ម័គ្រចិត្ត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលទាំងអស់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនសព្វថ្ងៃ។ យើងទាំងអស់គ្នា សង្ឃឹមថាគំនិត ផ្តួចផ្តើមនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវេទិកាយុវជនអាស៊ាន ឆ្ពោះទៅរកការសម្រេចបាននូវផែនការការងារអាស៊ាន ស្តីពី យុវជន ឆ្នាំ២០១៦-២០២០ ។

ចំណែកនៅក្នុងសេចក្តីសម្រេច របស់កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង ដែលបានលើកយកមកពិភាក្សាគ្នា គឺបានទទួលស្គាល់ តួនាទីដ៏មានសក្តានុពល និងការចូលរួមចំណែករបស់យុវជន ក្នុងការអភិវឌ្ឍជាតិ និងសមិទ្ធិផល នៃការអភិវឌ្ឍ ប្រកបដោយចីរភាព តាមរយៈការគិតប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការសម្រេចគោលដៅ នៃចក្ខុវិស័យសហគមន៍អាស៊ាន តាមរយៈការអនុវត្តនការការងារអាស៊ានស្តីពីយុវជនឆ្នាំ២០១៦-២០២០ និងបានបញ្ជាក់ពីភាពចាំបាច់ក្នុង ការពង្រឹងសំឡេងយុវជន និងសមាជិកសភាវ័យក្មេង និងការចូលរួមរបស់ពួកគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃបណ្តាប្រទេសសមាជិក អាស៊ាននីមួយៗ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន