សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៧ មកពិនិត្យសិក្សាបន្ថែម ហើយបញ្ចូលសេចក្តីព្រាងច្បាប់៩ ដែលបានសិក្សារួច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ__ តំណាងរាជរដ្ឋាភិបាលស្នើរដ្ឋសភាជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម__ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សារួច__ រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងអនុសញ្ញាមីណាម៉ាតា ស្តីពីបារត និងវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន__ គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តថ្កូវក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ__ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន រួមចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០__ រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្ដីពីបត្យាប័ន ជាមួយប្រទេសជាមិត្ត__ ឯកឧត្តម ឡូយ សុផាត អញ្ជើញបិទសិក្ខាសាលាស្តីពីការឆ្លុះបញ្ជាំងលើការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ__ កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាគ្នាពីការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការគាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩__ គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជៈ(ស្រះចក) រាជធានីភ្នំពេញ__ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន__ កិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេងពិភាក្សាគ្នាលើសេចក្ដីសម្រេច ស្ដីពីសមាជិកសភាអាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា តាមរយៈប្រព័ន្ធវីដេអូ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល__ ប្រតិភូគណ:កម្មការអប់រំយុវជនរដ្ឋសភា ចុះសិក្សាឈ្វេងយល់វិស័យអប់រំ នៅខេត្តស្វាយរៀង ក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា__ គណៈកម្មការអប់រំនៃរដ្ឋសភាចុះស្វែងយល់ពីស្ថានភាពវិស័យអប់រំ និងការអនុវត្តវិធានការនានា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩ នៅខេត្តព្រៃវែង__ THE CHALLENGES OF WOMEN IN LEADERSHIP: KEY FINDINGS FROM GENDER STATISTICS ANALYSIS__ បញ្ហាប្រឈមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ: លទ្ធផលស្រាវជ្រាវគន្លឹះនៃការវិភាគស្ថិតិយេនឌ័រ__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លេីកទី៤១​ តាមរយៈប្រព័ន្ធវីដេអូ​ (Video Conference) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា តាមរយៈប្រព័ន្ធវីដេអូ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា តាមរយៈប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/8/2020 12:26:51 AM )

គណៈប្រតិភូសភាស្រ្តីកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការសភាស្រ្តី(WAIPA) នាឱកាសនៃមហា- សន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ លោកជំទាវ តុង ធីហ្វុង (Tong Thi Phong) អនុ ប្រធានទី១ រដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាស្រ្តីវៀតណាម ចូលរួមជាភ្ញៀវកិត្តិយស និងដោយមាន លោកជំទាវ ង្វៀន ធ្វី អាញ់ (Nguyen Thuy Anh) ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធាន គណៈកម្មាធិការសភាស្រ្តីនៃអន្តរសភាអាស៊ាន (WAIPA)

សូមជម្រាបផងដែរ គណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមនាពេលនេះ រួមមាន លោកជំទាវ និន សាផុន  ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូប នីយកម្ម និងសំណង់ លោកជំទាវ បាន ស្រីមុំ  អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ លោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិក គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី សមាជិកកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ព្រឹទ្ធសភា

កិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តី នាមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ បានប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ “តួនាទី របស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី” ដោយមានការចូលរួមពី សមាជិក សមាជិកាសភាក្នុងតំបន់អាស៊ាន និងមន្រ្តីបច្ចេកទេស សរុបប្រមាណ ៦០នាក់។

កិច្ចប្រជុំបានធ្វើការពិភាក្សាទៅលើតួនាទីសមាជិកសភាស្ត្រី នៅក្នុងការលើកកំពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី នៅក្នុងអាស៊ាន ជាពិសេសចូលរួមចំណែកដោះស្រាយបញ្ហារបស់ស្រ្តីនៅក្នុងវិស័យការងារក្នុងកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើ ឱ្យមានការថយចុះនៃកម្លាំងពលកម្ម និងប្រាក់ចំណូលរបស់កម្មករ និយោជិត។

ថ្លែងទៅកាន់អង្គប្រជុំ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីស្ថានភាពស្រ្តីកម្ពុជាថា កម្មករ និងនិយោជិតជាស្រ្តី នៅកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ ដោយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា មានប្រមាណ៦០ ភាគរយកាន់កាប់ ឬគ្រប់គ្រងដោយស្រ្តី។ ម្យ៉ាងវិញទៀត ឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើង ព្រមទាំងវិស័យទេសចរណ៍មានកម្លាំង ពលកម្មស្រ្តីរហូតដល់៨៤ភាគរយ។

លោកជំទាវបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយន្តការមួយចំនួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ ដែររួម មាន៖

១-កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងក្រុមងាយរងគ្រោះ

២-ការវិនិយោគលើការអភិវឌ្ឍជំនាញសហគ្រិនស្រ្តី និងរៀបចំរចនាសម្ព័ន្ធឥណទានក្នុងវិស័យអាទិភាព

៣-ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរួមទាំងការបំលែងឌីជីថលដល់សហគ្រាសខ្នាតមីក្រូតូច និងមធ្យម អភិវឌ្ឍន៍កសិកម្ម ទំនើប និងកសិឧស្សាហកម្មដោយផ្តោតលើការបង្កើតប្រាក់ចំណូល ជាពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។

តាងនាមឱ្យសមាជិកសភាស្រ្តីកម្ពុជា លោកជំទាវបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖

១.ការកសាងគ្រឹះដែលមានភាពធន់ទ្រាំបន្ថែមទៀត និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត បច្ចេកវិទ្យា និងឱកាស ក្នុងការរីកចម្រើន សម្រាប់សហគ្រាសមីក្រូ តូចនិងមធ្យម។

២.ធានាឱ្យមានការចូលរួម និងមានតំណាងស្មើគ្នារបស់ស្ត្រីនៅក្នុងដំណើរការរៀបចំផែនការ និងការធ្វើសេចក្តីសម្រេច ជាពិសេសនៅ ក្នុងផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

៣.ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្មារតីដល់ស្ត្រីដែលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់រក្សាបាននូវការងារនិងប្រាក់ចំណូល ព្រមទាំង អាចសម្របខ្លួនទៅនឹងឱកាសការងារក្នុងគន្លងថ្មីក្រោយវិបត្តិកូវីដ។

៤.ត្រូវផ្តោតលើប្រជាជនជាសំខាន់ ដែលស្របទៅនឹងចក្ខុវិស័យរបស់អាស៊ានដែលយកប្រជាជនជាធំ។

គណៈកម្មាធិការស្រ្តីអាយប៉ាក៏បានអនុម័តសេចក្តីសម្រេចលើប្រធានបទ “តួនាទីរបស់សមាជិកសភាជាស្រ្តី ក្នុងការធានាបាននូវការងារ និងប្រាក់ចំណូលរបស់និយោជិតជាស្រ្តី” ដែលមានគោលគំនិតសំខាន់ចំនួន១០ចំនុច សំដៅជំរុញតួនាទីរបស់សមាជិកសភា ក្នុងការ ធានាបាននូវការងារ និងប្រាក់ ចំណូលសមរម្យសម្រាប់កម្មករ និយោជិតជាស្រ្តី តាមរយៈការលើកកម្ពស់ការគាំពារសង្គម សុខភាពមាតា ការពារស្រ្តីពីអំពើហិង្សា ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងបរិបទឧស្សាហកម្មទី៤ ការបង្កើតផែនការសកម្មភាពរួមគ្នា ដើម្បី ធានារក្សាបាននូវការងារ និងប្រាក់ចំណូលកាន់តែប្រសើរសម្រាប់កម្មករនិយោជិតជាស្រ្តីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក៏ដូចជាផ្តល់ការ គាំទ្រ ទាំងផ្នែកធនធាន និងបច្ចេកទេសដល់សហគ្រិនជាស្រ្តី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន