សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ __ គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ និងឯកជន __ ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី១៩​ ខែមករា ឆ្នាំ២០២១__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ__ ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/7/2020 9:02:02 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត ដើម្បីសម្រួលដល់លំហូរទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ។

ការស្នើដូច្នេះ បានធ្វើឡើងនៅក្នុងសុន្ទរកថាគន្លឹះរបស់សម្តេចប្រធានរដ្ឋសភា ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ តាមប្រព័ន្ធវីដេអូ ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ បន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ១៩ នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសាធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។

សម្តេចបានលើកឡើងថា "យើងត្រូវធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ យើង" សម្តេចបានសង្កត់ធ្ងន់។

ជំងឺកូវីដ១៩ បានធ្វើឲ្យការរៀបចំមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាននៅឆ្នាំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងការកោតសរសើរ ចំពោះរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះការ រៀបចំដ៏ល្អនៃមហាសន្និបាតអាយប៉ា លើកទី៤១ ទោះបីជាអាយប៉ាមិនអាចជួបប្រជុំគ្នា ដោយផ្ទាល់ក្តី។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤នេះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា មូលបទខាងលេី នេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈភាព ដើម្បីជំរុញឱ្យអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានប្រកប ដោយប្រសិទ្ធភាព។ សម្តេសបានគូសបញ្ជាក់ថា សភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេស ការកសាងអាស៊ានជាស្ថាប័នមួយ ផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់យកប្រជាជនជាស្នូល។ “ស្មារតីមិត្តភាព សាមគ្គី- ភាព  និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់អាយប៉ា នៅតែមានជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ”។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋ ក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវ គោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នា តាមលំដាប់អក្ខរក្រម នៃឈ្មោះ ប្រទេសតាមអក្សរឡាតាំង។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី៨  ដល់ថ្ងៃទី១០ ខែកញ្ញានេះ។ បន្ទាប់ពីពិធីបើកជាផ្លូវការហើយ មហាសន្និបាតនឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញជាច្រើន តាមប្រព័ន្ធវីដេអូរបស់អាយប៉ាទៀត ដូចជា កិច្ចប្រជុំគណៈកម្មាធិ- ការស្រ្តី កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង  កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈ- កម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ជាដើម។

ក្នុងសុន្ទរកថាគន្លឹះទៅកាន់មហាសន្និបាត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ថា សភាកម្ពុជាគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និងលើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការការទូត ជៀសវាងការប្រើប្រាស់កម្លាំងអាវុធ។

ជាមួយគ្នានេះ  សភាកម្ពុជាគំាទ្រ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីសមាជិកសភាវ័យក្មេង នៅក្នុងកិច្ចប្រជុំសំខាន់របស់ អាយប៉ា និងជាមួយយុវជនអាស៊ាន។ យុវជន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជា ដំណើរការ កសាងសមាគមន៍អាស៊ាន ប្រកបដោយវឌ្ឍនភាព និងវិបុលភាព ផងដែរ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងថា ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវការថវិកា សម្ភារៈបរិក្ខារ ក៏ដូចជា កម្លាំងមនុស្សច្រើន អ្វីដែលកម្ពុជាអាចផ្តល់ជាបទពិសោធន៍គឺការជំរុញ និងបំផុស នូវវប្បធម៌ចែករំលែក ក្នុងនោះ គឺការចែករំលែកពីស្ថាប័នរដ្ឋ ឯកជន ទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ទៅប្រជាជន និងការ ចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធម៌នេះបង្ហាញយ៉ាងច្បាស់អំពីស្មារតីចែករំលែក សាមគ្គីភាព និងរួបរួមជាតិតែមួយ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន