សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ __ គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ និងឯកជន __ ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី១៩​ ខែមករា ឆ្នាំ២០២១__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ__ ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូគណ:កម្មការអប់រំយុវជនរដ្ឋសភា ចុះសិក្សាឈ្វេងយល់វិស័យអប់រំ នៅខេត្តស្វាយរៀង ក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ
ប្រតិភូគណ:កម្មការអប់រំយុវជនរដ្ឋសភា ចុះសិក្សាឈ្វេងយល់វិស័យអប់រំ នៅខេត្តស្វាយរៀង ក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/3/2020 6:47:11 PM )

ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានជួបប្រជុំជាមួយ គណៈអភិបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយ- រៀង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

នេះជាការស្វែងយល់ពីស្ថានភាពអប់រំ ក្នុងក្របខណ្ឌខេត្ត និងសភាពការណ៍ជាក់ស្តែង នៅមូលដ្ឋានផ្ទាល់ របស់គណៈកម្មការជំនាញ រដ្ឋសភា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឆ្លើយតបមួយដែលមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម ម៉ែន វិបុល បានជម្រាបជូនប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា អាជ្ញាធរខេត្ត មន្ទីរអប់រំខេត្តក៏ដូចជាការិយាល័យអប់រំស្រុក ទាំងអស់ បានខិតខំយកចិត្តទុកដាក់ខ្ពស់ ថែរក្សានូវអនាម័យបរិស្ថានតាមបណ្តាសាលារៀនទូទាំងខេត្ត មុនពេលបើកអោយដំណើរការ ឡើងវិញ តាមកែណែនាំរបស់ក្រសួងអប់រំអោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសផុតពីពីការឆ្លងរាលដាលជំងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្ថែមថា អាជ្ញាធរបានខិតខំជំរុញដល់មន្រ្តីពាក់ពន្ធ័ ឲ្យចុះធ្វើការផ្សព្វផ្សាយដល់មាតា បិតាសិស្ស ដើម្បីចូលរួមឲ្យសកម្មក្នុងការថែរក្សាអនាម័យដល់កូនៗដើម្បីត្រៀមចូលរៀនជាលើកទី២នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។

មន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង បានបង្ហាញពីការព្រួយបារម្ភផងដែរ ចំពោះការធ្លាក់ចុះនៃគុណភាពសិក្សា ដោយសារម៉ោងបង្រៀន ត្រូវបានកាត់បន្ថយតិចជាងមុន សម្ភារៈបច្ចេកទេស និងឧបករណ៍បង្រៀន មានការខ្វះខាត ជាពិសេសគឺកម្រិត នៃការយល់ដឹងអំពី ព័ត៌មានវិទ្យា (ICT) របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល នៅមានកម្រិត ដែលនាំឱ្យប្រសិទ្ធិភាពនៃការបង្រៀន និងរៀនមិនទាន់ឆ្លើយតបតាមអ្វីដែលជាគោលដៅ។

ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរ ការិយាល័យ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីសមត្ថភាព ទោះក្នុងកាលៈទេសៈលំបាកនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានសំណូមពរដល់អជ្ញាធរខេត្ត មន្ទីរ និងការិយាល័យពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង សមត្ថភាពគ្រូនៅមូលដ្ឋានលើបច្ចេកទេសព័ត៌មានវិទ្យា យន្តការគ្រប់គ្រងការចំណាយឱ្យចំគោលដៅសកម្មភាព និងភាពបត់បែនសម្រប ខ្លួនតាមស្ថានភាពជាក់ស្តែង។ ឯកឧត្តមបានសំណូមពរឱ្យអាណាព្យាបាលទាំងអស់ ចូលរួមសហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការ ជំរុញ និងជួយណែនាំកូនៗជាសិស្ស ឱ្យបន្តរៀនជាប្រចាំតាមកាលវិភាគកំណត់បើទោះបីនេះជាបន្ទុកបន្ថែមយ៉ាងណាក៏ដោយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន