សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ
សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/11/2020 7:17:56 PM )

សភាកម្ពុជាបានប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៤១ តាមប្រព័ន្ធវីដេអូនាពេលខាងមុខ ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុម សភាជាតិអាយប៉ាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាព គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតនេះ តាមសេចក្តីសម្រេចរបស់សម្តេចប្រធានរដ្ឋសភា និងការពិភាក្សាលើរបៀបវារៈមួយ ចំនួន ដែលមហាសន្និបាតនឹងលើកឡើង។

រដ្ឋសភាប្រទេសវៀតណាម ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ហើយដោយសារពិភពលោកកំពុង រាតត្បាតដោយសារជំងឺកូវីដ១៩ មហាសន្និបាតនេះ នឹងរៀបចំធ្វើតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។

ក្រោយពីបានប្រកាសសេចក្តីសម្រេច សមាសភាពប្រតិភូសភាកម្ពុជា ដែលនឹងត្រូវចូលរួមមហាសនិ្នបាតនោះហើយ កិច្ចប្រជុំនាពេល នេះ បានប្រជុំផ្លាស់ប្តូរមតិយោបល់លើប្រធានបទសំខាន់ៗ ដែលមហាសន្និបាតលើកទី៤១ នឹងប្រជុំពិភាក្សាមាន ការលើកកម្ពស់ការទូត អាស៊ាន។ តួនាទីរបស់សភាអាស៊ាន ក្នុងការលើកកម្ពស់ និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ១៩។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុង តំបន់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅសមុទ្រចិនខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការផ្ទុះ នៃជំងឺរាតត្បាតកូវីដ១៩។ ការធ្វើឲ្យប្រសើរ ឡើងនូវវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់អាស៊ាន ក្រោយកូវីដ១៩។ ការជំរុញសេដ្ឋកិច្ចឌីជីថលនៅអាស៊ាន ក្រោយកូវីដ១៩ ជាដើម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្តាំផ្ញើដល់សមាជិកគណៈប្រតិភូទំាងអស់ ធ្វើការសិក្សាស្វែងយល់ និងតាមដានសភាព- ការណ៍តំបន់និងអន្តរជាតិឲ្យបានជាប់ជាប្រចំា ពិសេសពីស្ថានការណ៍ជំងឺកូវីដ១៩ ដើម្បីជាពុទ្ធិនៅក្នុងការលើកឡើងពេលមហាសន្និបាត ចូលរួមចំណែកលើកកម្ពស់តួនាទីអាយប៉ា ក្នុងការដោះស្រាយបញ្ហាពលរដ្ឋ ក្នុងតំបន់និងពិភពលោក ប្រកបដោយប្រសិទ្ធភាព។

អន្តរសភាអាស៊ាន (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ី- អាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន