រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុក នៅខេត្តព្រះសីហនុ
គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុក នៅខេត្តព្រះសីហនុ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/2/2020 9:08:34 PM )

ក្នុងឱកាសដឹកនាំសហការីចុះបំពេញបេសកកម្មនៅខេត្តព្រះសីហនុ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងសមាជិកសមាជិកាគណៈកម្មការ បាអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ ដែលគណៈកម្មការទទួលបន្ទុក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានជម្រាបជូនគណៈកម្មការរដ្ឋសភា ពីវឌ្ឍនភាពរបស់ខេត្តព្រះសីហនុ និងថាក្រោមការអនុវត្តតាមកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សង្គមជាច្រើន និងបានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ទាក់ទងនឹងបញ្ហាទំនាស់ដីធ្លី រដ្ឋបាលខេត្តបាននិងកំពុងពិនិត្យលើករណីទំនាស់នីមួយៗ ដើម្បី ឆ្លើយតបទៅម្ចាស់សំណើ និងចាត់អាទិភាពដើម្បីដោះស្រាយ។ ឯកឧត្តមបានបន្តទៀថា ឯកសារបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពី គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាមានចំនួន១៩ករណី ក្នុងនោះ ក្រុងព្រះសីហនុ ៣ករណី ស្រុកព្រៃនប់ ១២ករណី ស្រុកស្ទឹងហាវ ៣ករណី និងស្រុកកំពង់សិលា ១ករណី។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សំណុំឯកសារដែលកំពុងស្រាវជ្រាវ និងដោះស្រាយសម្របសម្រួលចំនួន ៦៨៥ករណី ជាលទ្ធផល សម្រេចបាន ១០៦ករណី ក្នុងនោះ បានដោះស្រាយ និងសម្របសម្រួលបានដោយរដ្ឋបាលខេត្តចំនួន ១៣ករណី បានបញ្ជូនទៅស្ថាប័ន ពាក់ព័ន្ធដើម្បីដោះស្រាយ ៣១ករណី បានឆ្លើយតបទៅម្ចាស់សំណើ ៤១ករណី និងបានធ្វើរបាយការណ៏ឆ្លើយតបទៅក្រសួងស្ថាប័ន ពាក់ព័ន្ធចំនួន ២១ករណី។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលខេត្ត ព្រះសីហនុសម្រេចបាន។ ឯកឧត្តមបានស្នើដល់អាជ្ញាធរខេត្ត បន្តការខិតខំបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកដែលនៅជិតពលរដ្ឋ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោក អុី សុខឡេង អភិបាលក្រុង និងមន្រ្តីរាជការនៃរដ្ឋបាលក្រុងព្រះសីហនុ នៅសាលប្រជុំក្រុងព្រះសីហនុ ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន