រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡូយ សុផាត ជំរុញឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើតការបណ្ដុះបណ្ដាលវិស័យកសិកម្ម
ឯកឧត្តម ឡូយ សុផាត ជំរុញឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើតការបណ្ដុះបណ្ដាលវិស័យកសិកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/31/2020 12:27:50 AM )

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យ ជាខេត្តមានអំណោយផលដល់វិស័យកសិកម្ម ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានភាពសម្បូរ សប្បាយ តាមរយៈការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដូច្នេះអាជ្ញាធរខេត្តត្រូវគិតគូរពីការអភិវឌ្ឍ ការពង្រឹងសហគមន៍ បង្កើតការបណ្ដុះ- បណ្ដាលជំនាញកសិកម្មដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតខេត្តមួយនេះ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលមានភាពងាយស្រួលក្នុងការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនាំកសិផលលក់ចេញក្រៅទៅប្រទេសផងដែរ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ ពាក់ព័ន្ធក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ឯកឧត្តម ឡូយ សុផាត ក៏បានធ្វើការកត់សម្គាល់ឃើញថា ខេត្តឧត្តរមានជ័យ ជាខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងបានស្នើសុំឲ្យរដ្ឋបាលខេត្តបន្តថែរក្សាតម្លៃសន្តិសុខ សណ្តាប់ធ្នាប់ល្អនេះ ឱ្យបានល្អជាបន្តទៀត ព្រោះវាជាវិស័យសាធារណៈដ៏មាន សារៈសំខាន់។

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបានរាយការណ៍ជូនគណៈប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក។ ឯកឧត្ដម ក៏បានជម្រាបជូនអំពី ផែនការទិសដៅ ត្រូវអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលជាការងារអាទិ- ភាពដែលរដ្ឋបាលខេត្ត និងការការពារ បង្ការ ទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព លើកកំពស់ ខឿនការពារជាតិ ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ពិសេសការអភិវឌ្ឍតាមព្រំដែន ពង្រឹងនិងវិនិយោគនៅតំបន់ច្រកព្រំដែន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកកំពស់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយកៀងគរក្រុមហ៊ុនវិនិយោគ នានាមកវិនិយោគក្នុងខេត្ត ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុកនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើ វិស័យរបស់គណៈកម្មការទី៣នៃរដ្ឋសភា។

ឯកឧត្ដម ប៉ែន កុសល្យ បានបន្ថែមទៀតថា ការងារអាទិភាពមួយទៀត គឺការរៀបចំកាត់ឆ្វៀលដីចេញពីផែនទីជម្រក ដែនការពារ ទេសភាព និងគម្របព្រៃឈើ ដើម្បីរដ្ឋបាលខេត្តអាចរៀបចំផែនការប្រើប្រាស់ដី ក៏ដូចជាផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាពល- រដ្ឋដែលបាននឹងកំពុងរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់នោះ ស្របតាមអនុសាសន៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ រួចមក នៅរសៀលថ្ងៃដដែល គណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានបន្ត ដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងប្រឡាយស្រែងទី១ ស្ថិតនៅក្នុងភូមិគោកពង្រ ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមាន- ជ័យផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន