រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តកែបជម្រាបគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្ត និងយន្តការនៃការដោះស្រាយទំនាស់ដីធ្លី ព្រមទាំងការងារគោរពសិទ្ធិមនុស្ស
ខេត្តកែបជម្រាបគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្ត និងយន្តការនៃការដោះស្រាយទំនាស់ដីធ្លី ព្រមទាំងការងារគោរពសិទ្ធិមនុស្ស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/29/2020 9:13:09 PM )

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាគណៈកម្មការបានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅសាលាខេត្តកែប នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៏ថា ជំនួបពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងស្តាប់នូវរបាយការណ៍របស់ខេត្ត និងសិក្សាស្វែងយល់ពីការអនុវត្តការងារ ព្រមទាំងយន្តការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ដើម្បីលើកស្ទួយសិទ្ធិ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាន បានទូលំ- ទូលាយតាមគ្រប់មធ្យោបាយជូនដល់ប្រជាពលរដ្ឋ និងគ្រប់អ្នកពាក់ព័ន្ធឲ្យបានយល់ដឹងនិងជ្រួតជ្រាប ដើម្បីអោយមានការចូលរួមគោរព និងអនុវត្តច្បាប់ទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាព ដោយធានាបាននូវសិទ្ធិសេរីភាពពេញលេញ សម្រាប់ប្រជាពលរដ្ឋទៅតាមច្បាប់ ដែលបានកំណត់ក្នុងការប្រកបរបរចិញ្ចឹមជីវិតក៏ដូចជាកិច្ចការផ្សេងៗ។

ទាក់ទងនឹងវិស័យដីធ្លី ឯកឧត្តម សោម ពិសិដ្ឋ បានជម្រាបគណៈប្រតិភូរដ្ឋសភាថា ចំពោះយន្តការក្នុងការសម្របសម្រួល និងរក ដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងករណីមានទំនាស់ដីធ្លី រដ្ឋបាលខេត្តមានយន្តការជាច្រើនសម្រាប់ជួយសម្របសម្រួលដោះស្រាយ មានដូចជា គណៈកម្មការសុរិយោដីថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្ត គណៈ- កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត គណៈកម្មាធិការរដ្ឋបាលនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធគណៈកម្មាធិការដោះស្រាយផល ប៉ះពាល់គម្រោងអភិវឌ្ឍខេត្ត និងគម្រោងផ្សេងៗទៀត។ គណៈកម្មការចុះសិក្សា និងកំណត់អត្តសញ្ញាណអ្នកកាន់កាប់ដីរដ្ឋ កំណត់ អត្តសញ្ញាណដី ដើម្បីស្នើសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីឆ្វៀលកាត់ចេញពីក្នុងតំបន់ការពារឧទ្យានជាតិកែបនៅថ្នាក់ឃុំ សង្កាត់ និងមានយន្តការសម្របសម្រួលទំនាស់ ដោយផ្អែកលើសៀវភៅណែនាំ ការសម្រុះសម្រួលទំនាស់ នៅថ្នាក់ឃុំសង្កាត់ ចេញដោយ គណៈកម្មាធិការជាតិដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនពីសមិទ្ធិផលដែលខេត្តសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដោយបានស្នើសុំគណៈកម្មការ រដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលខេត្តកែបសម្រេចបាន ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការក៏បានស្នើដល់អាជ្ញាធរខេត្ត បន្តការខិតខំបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជា សេនាធិការរបស់ រាជរដ្ឋាភិបាល និងជាអ្នកដែលនៅជិតប្រជាពលរដ្ឋ។

ចំពោះបញ្ហាប្រឈមដែលខេត្តបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការ បានបញ្ជាក់ថា គណៈកម្មការនឹងជួយធ្វើអន្តរាគមន៍ទៅ តាមនីតិវិធីរបស់រដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន