សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាប យល់ស្របគ្នាថា វិស័យកសិកម្មដើរតួនាទីសំខាន់ សម្រាប់ទ្រទ្រង់ជីវភាពប្រជាជន ក្នុងអំឡុងពេលវិបត្តិកូវីដ១៩
គណៈកម្មការរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាប យល់ស្របគ្នាថា វិស័យកសិកម្មដើរតួនាទីសំខាន់ សម្រាប់ទ្រទ្រង់ជីវភាពប្រជាជន ក្នុងអំឡុងពេលវិបត្តិកូវីដ១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/29/2020 8:59:08 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានចុះសិក្សាស្វែងយល់ការងារ ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់ គណៈកម្មការនៅខេត្តសៀមរាប។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាម ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត ឯកឧត្តម ឡូយ សុផាត បានមាន ប្រសាសន៍ថា បើទោះបីជាខេត្តទេសចរណ៍សៀមរាប រងផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ដោយសារវិបត្តិជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែដោយមានយុទ្ធសាស្រ្តឆ្លើយតបបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ងាកមកជំរុញការងារកសិកម្ម និងបានធ្វើឲ្យវិស័យកសិកម្មងើបឈរឡើងរឹងមាំជាងមុន ក្នុងការជួយរក្សាលំនឹង ជីវភាពប្រជាជន។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍បន្ថែមថា សម្តេចនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ និងកំពុងធ្វើឲ្យពេលវេលានេះ បានក្លាយទៅជាកាលានុវត្តន៍ភាពសម្រាប់ពង្រឹង និង ពង្រីកវិស័យកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចទីផ្សារ និងជីវភាពប្រជាជន បន្តពុះពារគ្រប់បែបយ៉ាង ដើម្បីនាំយកការអភិវឌ្ឍនេះឆ្លងកាត់ ការលំបាកប្រកបដោយជោគជ័យ។ ពិសេសជាងនេះទៀត គឺគោលនយោបាយជំនួយសង្គមជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិ- បាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រក្នុងដំណាក់កាលជំងឺកូវីដ១៩ កម្មករ និយោជិត និងអ្នក បាត់បង់ការងារធ្វើក្នុងវិស័យសេវាកម្ម ជាដើម។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការរដ្ឋសភា ពីស្ថានការទូទៅក្នុងខេត្តសៀមរាប និងបានបញ្ជាក់ពីផលវិបាកដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩ ក្នុងឆមាសទី១ ឆ្នាំ២០២០ សម្រាប់ខេត្តសៀមរាប គឺចំនួនភ្ញៀវទេសចរណ៍ អន្តរជាតិមានការធ្លាក់ចុះជាខ្លាំង ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសអ្នកប្រកប មុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ឯកឧត្ដមអភិបាលខេត្តសៀមរាប បានឯកភាពចំពោះប្រសាសន៍លើកឡើងខាងលើរបស់គណៈកម្មការនៃរដ្ឋសភា និងបានបន្ថែមថា ដើម្បីឆ្លើយតបក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តបានដាក់ ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានដូចជា ការជំរុញប្រជាពលរដ្ឋឲ្យ បង្កើនសកម្មភាពក្នុងវិស័យកសិកម្ម មានដូចជាការដាំដុះដំណាំផ្សេងៗការចិញ្ចឹមសត្វគ្រប់ប្រភេទ ពិសេស ការចលនាប្រជាកសិករឲ្យ ដាំបន្លែសុវត្ថិភាព បាននិងកំពុងក្លាយជាកម្មវត្ថុដ៏មុតស្រួចរបស់រដ្ឋបាលខេត្តសៀមរាបផងដែរ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្ត សៀមរាបផងដែរ ដូចជា ចុះជួបសំណេះសំណាលជាមួយ សហគមន៍កសិកម្មសំរោងមានជ័យ ស្ថិតនៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម និងចុះពិនិត្យសិក្សាស្វែងយល់ទីតាំងស្ថានីយ៍ចម្រោះទឹកកខ្វក់ ក្នុងក្រុងសៀមរាប៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន