សារលិខិតរំលែកទុក្ខ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីជូន​ ឯកឧត្តម​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ និងលោកជំទាវ__ គណ:កម្មការទទួលបន្ទុកវិស័យអប់រំរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពជាក់ស្ដែងលើវិស័យអប់រំ នៅខេត្តប៉ៃលិន__ គណៈកម្មការជំនាញនៃរដ្ឋសភា ជួបពិភាក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារគន្លឹះទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកល ក្រោមប្រធានបទ «ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» តាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:៥៨នាទីព្រឹក នៅមជ្ឈមណ្ឌលសន្តិភាពចុងស៊ីម សាធារណរដ្ឋកូរ៉េ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/28/2020 6:49:37 AM )

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បាន អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិ អាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) ដែលជាជំនួបកំពូល រវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ (36th ASEAN Summit) ដែលរៀបចំធ្វើឡើងតាមប្រព័ន្ធ វីដេអូ។

ការអញ្ជើញចូលរួមរបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ធ្វើឡើងតបតាម ការអញ្ជើញរបស់ ឯកឧត្តម ង្វៀន ស៊ុនហ្វុគ (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៦

នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី នឹងចូលរួមផ្តល់នូវអនុសាសន៍ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជា ការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន ព្រមទាំងធ្វើការចែករំលែកទស្សនៈស៊ីជម្រៅ អំពីការរួមគ្នាដោះស្រាយបញ្ហា ទាំងនោះ តាមរយៈការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីសសរស្តម្ភទាំង៣ របស់អាស៊ានគឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។

គណៈប្រតិភូសភាកម្ពុជា នឹងនាំយកនូវធាតុចូល ដែលជាទស្សនៈរបស់សភាកម្ពុជា ក្នុងនាមជាប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់ បញ្ចូលទៅក្នុងសារ ដែលនឹងឡើងថ្លែងដោយ លោកជំទាវ ង្វៀនធី គឹមងិន (Nguyen Thi Kim Ngan) ប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ នៅចំពោះមុខប្រមុខដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភាប្រទេសសមាជិកអាស៊ាន។

សូមបញ្ជាក់ផងដែរថា លោកជំទាវ ង្វៀនធី  គឹមងិន ប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤១ មានភារកិច្ចធ្វើសេចក្តី ថ្លែងការណ៍ ដោយផ្តោតលើទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ អំពីសមិទ្ធផលនានា និងទិសដៅសកម្មភាព ដែលអាយប៉ា បាននឹងកំពុងបន្តអនុវត្តកន្លងមក ជាពិសេសរិះរកយន្តការថ្មីៗ សំដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន អោយកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់ អាស៊ាន និងអាយប៉ា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យ ឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ានគឺ សនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ជាមួយនឹង ការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ ដោយឈរលើមូលដ្ឋាន “ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពី សារៈសំខាន់នៃអាស៊ាន” និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តជាលើកដំបូងនាកិច្ចប្រជុំកំពូល អាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅហ៊ួហ៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន ៩លើក រួចមកហើយ ដែលលើក ចុងក្រោយ នៅឆ្នាំ២០១៩ ធ្វើនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន