សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគី នាយករងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា__ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង៖ ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរ តែងតែចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ__ សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ __ គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ និងឯកជន __ ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី១៩​ ខែមករា ឆ្នាំ២០២១__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ__ ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជានៅតែត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ទោះមានបញ្ហាជំងឺកូវីដ១៩ក្តី
សភាកម្ពុជានៅតែត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ទោះមានបញ្ហាជំងឺកូវីដ១៩ក្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/20/2020 12:07:49 AM )

សភាកម្ពុជា ពិសេសលេខាធិការដ្ឋានជាតិ ASEP11 នៅតែបន្តការងារតាមប្រតិទិនដដែល នៅក្នុងការត្រៀមលក្ខណៈសម្បត្តិរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នាចុងឆ្នាំ២០២០ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP11 បានមានប្រសាសន៍ឲ្យដឹងថា បើទោះបីពេលនេះ ពិភពលោកបានទទួលរងការវាយប្រហារដោយជំងឺកូវីដ១៩ យ៉ាងណាក្តី កម្ពុជានៅតែមានឆន្ទៈនៅក្នុងការរៀបចំកិច្ចប្រជុំនោះ។

ឯកឧត្តមបានស្នើមន្រ្តីបន្តការងារតាមផែនការ និងតាមដានព័ត៌មានពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩នេះ ជាប់ជាប្រចំា។

សភាកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅខែតុលា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ ចុងឆ្នាំនេះដែរ។ ទំាងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងប្រជុំកំពូលអាស៊ី-អឺរ៉ុប មានប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់ អាស៊ី និងអឺរ៉ុប ៥៣ប្រទេសជាសមាជិក។

ប៉ុន្តែដោយសារជំងឺកូវីដ១៩ ការប្រជុំនេះ អាចនឹងមានការផ្លាស់ប្តូរ។  ទោះជាពេលនេះ គេមិនទាន់សន្និដ្ឋានថាយ៉ាងណា ឯកឧត្តម ឡេង ប៉េងឡុង ស្នើដល់មន្រ្តីទំាងអស់បន្តការងារជាធម្មតា។ ឯកឧត្តមបានលើកឡើងថា បើមិនអាចប្រជុំដោយផ្ទាល់បានដោយសារបញ្ហា កូវីដ១៩ ការប្រជុំតាមប្រព័ន្ធវីដេអូ ក៏អាចនឹងក្លាយជាជម្រើសមួយទៀត ដូច្នេះមន្រ្តីលេខាធិការដ្ឋានជាតិ ASEP11 ត្រូវតែត្រៀមលក្ខណៈ សម្បត្តិ និងបត់បែនតាមសភាពការណ៍៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន