រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ផ្តល់អំណោយស្បៀង និងសំភារៈ សម្រាប់ការពារវីរុសកូវីដ១៩ដល់២៧គោលដៅ ក្នុងខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ផ្តល់អំណោយស្បៀង និងសំភារៈ សម្រាប់ការពារវីរុសកូវីដ១៩ដល់២៧គោលដៅ ក្នុងខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/5/2020 7:28:14 AM )

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តាមរយៈ ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី១ នៃរដ្ឋសភា បាននាំនូវអំណោយរបស់ ឯកឧត្តមបណ្ឌិត មានដូចជា ស្បៀង និងឧបករណ៍សំភារៈសម្រាប់ការពារវីរុសកូវីដ១៩ ដល់ ២៧គោលដៅ ក្នុងខេត្តកំពង់ធំ។

គោលដៅទាំង២៧ មានដូចជា រដ្ឋបាលក្រុង-ស្រុកទាំង៩ មណ្ឌលសុខភាពនៅខេត្តកំពង់ធំចំនួន៦ វត្តព្រះអនុគណក្រុង-ស្រុកទាំង៩ វត្តព្រៃតាត្រាវ និងវត្តត្រពាំងជ្រៃ ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍។

ក្នុងមួយគោលដៅ ទទួលបានប្រដាប់វាល់កំដៅ ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង ទឹកថ្នាំសម្លាប់មេរោគ ២ធុង (ស្មើ ៨លីត្រ) ម៉ាស់ ៥ប្រអប់ (ស្មើ ២៥០ម៉ាស់) ស្រោមដៃ ២ប្រអប់ (ស្មើ ១០០គូ ) សាប៊ូលាងដៃ ១ធុង (ស្មើ ៤លីត្រ) មី ២កេសធំ អង្ករ ២០០គីឡូក្រាម និងខិតប័ណ្ណវិធានការបង្ការជំងឺឆ្លងវីរុសកូវីដ១៩ ចំនួន ២៩៦សន្លឹក។

សំភារៈសរុបទាំង ២៧គោលដៅ រួមមាន ប្រដាប់វាស់កំដៅ ២៧ គ្រឿង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ២៧គ្រឿង ទឹកថ្នាំសម្លាប់មេរោគ ៥៤ធុង ម៉ាស់ ១៣៥ប្រអប់ ស្រោមដៃ ៥៤ប្រអប់ សាប៊ូលាងដៃ ២៧ធុង ក្រម៉ា ២៧០០ក្រម៉ា មី ចំនួន ៥៤កេសធំ និងអង្ករ ៥តោន និង ៤០០គីឡូក្រាម និងខិតប័ណ្ណវិធានការបង្ការជំងីឆ្លងវីរុសកូវីដ១៩ ចំនួន ៨០០០ សន្លឹក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន