សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង ដឹកនាំសហការី ចុះសិក្សាស្វែងយល់វិស័យការងារនៅខេត្តបាត់ដំបង
លោកជំទាវ ឡោក ខេង ដឹកនាំសហការី ចុះសិក្សាស្វែងយល់វិស័យការងារនៅខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/21/2020 7:45:58 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញទៅបំពេញ បេសកកម្មនៅខេត្តបាត់ដំបង និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្ត បាត់ដំបង និងមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅសាលាខេត្តបាត់ដំបង។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា គណៈប្រតិភូគណៈកម្មការរបស់លោកជំទាវមកកាន់ខេត្តបាត់ដំបងនាពេលនេះ គឺដើម្បី សិក្សាស្វែងយល់ពីការប្រើប្រាស់ប័ណ្ណ(ប.ស.ស) និងប័ណ្ណសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី មន្ត្រីរាជការ និង ស្វែងយល់ពីការអនុវត្តច្បាប់របស់អាជ្ញាធរ និងមន្ទីរជំនាញ ដែលមានវិស័យពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ ក៏ដូចជា ចង់ដឹងពីបញ្ហាប្រឈមផ្សេងៗរបស់ខេត្ត ដែលបានជួបប្រទះកន្លងមកផងដែរ។

ឯកឧត្តម ហឿង សុគន្ធ អភិបាលស្តីទីខេត្ត បានមានប្រសាសន៍ជម្រាបជូនពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តបាត់ដំបង ដោយធានាបាន នូវភាពរឹងមាំស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាមូលដ្ឋានគ្រឹះ រួមចំណែកដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ហឿង សុគន្ធ បានបន្តថា ខេត្តបានបន្តសាងសង់ ជួសជុល ប្រព័ន្ធគមនាគមន៍ បង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាពជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងសកម្មភាព សេដ្ឋកិច្ច សង្គម ការប្រកបមុខរបរ ការថែរក្សាសុខភាព និងជួយលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលស្តីទីខេត្តបាត់ដំបង និងលោក លោកស្រី ប្រធានមន្ទីរទាំងបួន ក៏បានជម្រាបជូនពីវឌ្ឍនភាព ពាក់ព័ន្ធនឹងការអនុវត្ត នូវការប្រើប្រាស់ប័ណ្ណ (ប.ស.ស) ប័ណ្ណមូលនិធិសមធម៌ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ និងការបង្កើត សមាគមមនុស្សចាស់នៅក្នុងខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្តក៏បានលើកឡើងពីបញ្ហាប្រឈមលើវិស័យនីមួយៗ ដែលកន្លងមក ខេត្តបានខិតខំរកដំណោះស្រាយ ក៏ដូចជាបានរៀបចំទិសដៅអនុវត្តសកម្មភាពជាបន្តបន្ទាប់ និងស្នើសុំគណៈកម្មការរដ្ឋសភាជួយធ្វើ អន្តរាគមន៍រកដំណោះស្រាយបន្ថែមផង។

លោកជំទាវ ឡោក ខេង បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ ខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ពិសេសលើវិស័យសុខាភិបាល ក៏ដូចជាការផ្សព្វផ្សាយ ការប្រើប្រាស់ ប័ណ្ណសមធម៌ ប័ណ្ណ(ប.ស.ស) ដែលជួយបន្ធូរបន្ថយការចំណាយលើការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការជួយ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

លោកជំទាវបានមានប្រសាសន៍លើកទឹកចិត្តចំពោះអាជ្ញាធរខេត្ត និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការជុំវិញខេត្តទំាងអស់បន្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបចំពោះការទុកចិត្ត របស់ពួកគាត់មកលើរាជរដ្ឋាភិបាល។

បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ក៏បានអញ្ជើញចុះពិនិត្យមើលមណ្ឌលសុខភាពស្តៅ និងរោងចក្រផលិតស៊ីម៉ង់ CONCH នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន