រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:កម្មការសុខាភិបាលនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការប្រើប្រាស់ប័ណ្ណ(ប ស ស) និងប័ណ្ណមូលនិធិសមធម៌ នៅខេត្តពោធិសាត់
គណ:កម្មការសុខាភិបាលនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការប្រើប្រាស់ប័ណ្ណ(ប ស ស) និងប័ណ្ណមូលនិធិសមធម៌ នៅខេត្តពោធិសាត់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/20/2020 7:37:34 PM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងសហការី បានអញ្ជើញទៅជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងមន្ទីរពាក់ព័ន្ធ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង ស្វែងយល់ពីការអនុវត្តច្បាប់របស់អាជ្ញាធរ សិក្សាស្វែងយល់ពីការប្រើប្រាស់បណ្ណ័(ប.ស.ស) និងបណ្ណ័សមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី មន្ត្រីរាជការ ក៏ដូចជាចង់ដឹងពីបញ្ហាប្រឈមផ្សេងៗរបស់ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោ- បាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយខេត្តមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនពីវឌ្ឍនភាពវិស័យពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ មានដូចជា វិស័យសុខា- ភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ  និងវិស័យកិច្ចការនារីផងដែរ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តទៀតថា ខេត្តពោធិ៍សាត់បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយ ខេត្តបានបង្កើតមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងបុស្តិ៍សុខភាពជាច្រើនកន្លែងនៅទូទាំងខេត្ត សម្រាប់ថែទាំ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងមន្ត្រីរាជការ។ ខេត្តបានធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី សមភាពយេនឌ័រ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ជួយដល់សមាគមមនុស្សចាស់ និងផ្សព្វផ្សាយពីការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ ប័ណ្ណ(ប.ស.ស) ព្រមទាំងអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ចំពោះស្ត្រីមានផ្ទៃពោះក្រីក្រ បានកាន់តែទូលំទូលាយ ដោយមាន ការចូលរួមយ៉ាងសកម្មពីមន្ទីរពាក់ព័ន្ធ និងការិយាល័យ(ប.ស.ស) នៅក្នុងខេត្ត។

អាជ្ញាធរខេត្ត ក៏បានលើកឡើងពីបញ្ហាប្រឈមជាច្រើន នៅក្នុងការងារបម្រើប្រជាពលរដ្ឋដែលកំពុងមានកំណើន ខណៈដែលមន្ទីរ នីមួយៗនៅខ្វះមន្ត្រីជាច្រើន សម្រាប់បំពេញការងារ និងមានមន្ត្រីខ្លះដល់អាយុបានចូលនិវត្តន៍ ព្រមទាំងខ្វះខាតសម្ភារៈបច្ចេកទេស សម្រាប់ប្រើប្រាស់ជាដើម។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានមានប្រសាសន៍ថា យោងតាមគោលការណ៍របស់ (ប.ស.ស) និង មូលនិធិសមធម៌ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងមន្ត្រីរាជការទាំងអស់ ដែលមានប័ណ្ណទាំងពីរនេះ អាចទៅពិនិត្យ ព្យាបាល ជំងឺដោយមិនគិតថ្លៃ ដែលអាចជួយសម្រួលដល់ការចំណាយរបស់អ្នកមានប័ណ្ណទាំងពីរប្រភេទនេះ ហើយក៏ជួយលើកស្ទួយជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។ លោកជំទាវប្រធាន បានស្នើសុំអោយខាងអាជ្ញាធរសុខាភិបាល ជួយយកចិត្តទុកដាក់បន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋមានជំងឺដែលមានប័ណ្ណទាំងពីរនេះ។

លោកជំទាវ បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ជាច្រើន ពីការអនុវត្តល្អៗរបស់ខេត្តផ្សេងៗ ដែលគណៈកម្មការបានចុះទៅ សិក្សាស្វែងយល់កន្លងមកដល់អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរពាក់ព័ន្ធបានដឹង និងបានផ្តល់អនុសាសន៍ពីវិធីសាស្ត្រថ្មីៗ ក្នុងការជួយ អោយសមាគមមនុស្សចាស់អាចដំណើរការទៅបាន ដោយត្រូវផ្សព្វផ្សាយពីផលប្រយោជន៍របស់សមាគមអោយដល់មនុស្សចាស់ និង ក្មេងៗជំនាន់ក្រោយបានយល់ដឹងកាន់តែច្បាស់ថែមទៀត។

ចំណែកបញ្ហាប្រឈមដែលខេត្តបានលើកឡើង លោកជំទាវថា នឹងពាំនាំជូនទៅស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ តាមរយៈនីតិវិធីរបស់ រដ្ឋសភា។ បន្ទាប់មក លោកជំទាវ ឡោក ខេង និងគណៈប្រតិភូគណៈកម្មការ ក៏បានចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី រោងចក្រ តៃ អ៊ីហ្សី អាំងទែរណាសិនណាល ខូ អិល ធី ឌី ក្នុងស្រុកក្រគរ និងចូលសួរសុខទុក្ខអ្នកជំងឺនៅមណ្ឌលសុខភាពស្រុកក្រគរ ខេត្តពោធិ៍សាត់ ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន