រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន៖ ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព
លោកជំទាវ និន សាផុន៖ ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/19/2020 4:42:23 PM )

លោកជំទាវ  និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានថ្លែងថា ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និង ការពារសុខសន្តិភាព ព្រោះឈរលើមូលដ្ឋានសុខសន្តិភាព កម្ពុជាមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវបានថ្លែងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង ខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធនឹងការទទួល បន្ទុករបស់គណៈកម្មការនៅក្នុងសាលប្រជុំសាលាខេត្តកពង់ធំ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

លោកជំទាវប្រធាន បានជម្រាបពីគោលបំណងនៃបេសកកម្ម គឺដេីម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ ការអនុវត្តច្បាប់ និងបញ្ហា ប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះផងដែរ។  ជាពិសេស ស្វែងយល់ពី វិស័យការងារពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់ រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមានភារកិច្ចស្នូល៣គឺ ភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់ រាជរដ្ឋាភិបាល ព្រមទាំងនីតិវិធីនៃការងារធ្វើសេក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងការធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យច្បាប់នេះវាសម ស្របទៅនិងបរិបទនៃការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។

លោកជំទាវប្រធានបានបញ្ជាក់ថា សុខសន្តិភាពបានបង្កបរិយាកាសល្អសម្រាប់ការអភិវឌ្ឍ និងការកសាងសមិទ្ធផលនានានៅទូទាំង ប្រទេស។ ជាក់ស្ដែងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំនេះ គឺសុទ្ធតែបានកើតឡើងនៅក្នុងដំណាក់កាល ដែលប្រទេសមាន សុខសន្តិភាព ព្រមជាមួយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំ  បានធ្វើឲ្យមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកជំទាវបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាព សេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួម សាមគ្គីគ្នាឈានទៅមុខលើមាគ៌ានៃការអភិវឌ្ឍន៍ ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៧% ជាប់ៗគ្នានៅក្នុងបណ្ដាឆ្នាំកន្លងមក។

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ ក៏ដូចជា ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យខេត្តមានសមត្ថភាព លទ្ធភាពគ្រប់បែបយ៉ាងក្នុងការកសាង អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏បានជំរុញ និងចុះធ្វើការអប់រំដល់ ប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។ធ្វើដំណើរលើដងផ្លូវ មិនត្រូវមានការធ្វេសប្រហែស ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ចៀសវាងការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការប្រើទូរស័ព្ទដៃពេលកំពុងបើកបរជាដើម។

ចំពោះការងារពាក់ព័ន្ធរបស់គណៈកម្មការអាជ្ញាធរខេត្តបានបង្កើនល្បឿន ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា  ដែលបានប្រកាសថា ខ្លួនលែងផ្តល់ដីសម្បទាន សេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជនទៀតហើយ ប៉ុន្តែនឹងបង្កើនល្បឿនក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដី ពិតប្រាកដជំនួសវិញ។ ជាក់ស្តែងកន្លងមក  អាជ្ញាធរខេត្តបានបែងចែកដីធ្លី តាមរយៈសម្បទានដីសង្គមកិច្ច ប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការដីធ្លីរបស់ប្រជាជន ដោយផ្តោតលើប្រជាជនក្រីក្រី យោធិនពិការ និងគ្រួសារកងទ័ពពលី។

លោកជំទាវ និន សាផុន បានថ្លែងកោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្តតាកែវ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរ ពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ពិសេសលើការងារសាធារណការ និងដឹកជញ្ជូន ដែលជាវិស័យសំខាន់ ក្នុងការកាត់បន្ថយការខូចខាត ទ្រព្យសម្បត្តិ ការរងរបួស និងការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរ។

លោកជំទាវបានលើកទឹកចិត្តចំពោះអាជ្ញាធរខេត្ត ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់ បន្តខិតខំបំពេញភារកិច្ច ផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបចំពោះការទុកចិត្តរបស់ពួកគាត់មកលើរាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន