រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងទីក្រុងកង់បេរ៉ា និងបានជម្រាបពីការរីកចម្រើនរបស់ប្រទេសជាតិ ដល់ពលរដ្ឋបានដឹង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងទីក្រុងកង់បេរ៉ា និងបានជម្រាបពីការរីកចម្រើនរបស់ប្រទេសជាតិ ដល់ពលរដ្ឋបានដឹង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/16/2020 1:37:53 AM )

ឆ្លៀតពីការចូលរួមកិច្ចប្រជុំ APPF លើកទី២៨ ក្នុងប្រទេសអូស្រ្តាលី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងទទួលទានអាហារជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតកំពុងរស់នៅ និងសិក្សា នៅក្នុង ទីក្រុងកង់បេរ៉ា និងរដ្ឋនៅក្បែរៗនោះ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នៅស្ថានទូតខ្មែរ ក្នុងទីក្រុងកង់បេរ៉ា ប្រទេស អូស្រ្តាលី។

ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី បានលើកឡើងថា ប្រជាពលរដ្ឋ និស្សិត ដែលបានមកស្វាគមន៍ សម្តេច បានបង្ហាញក្តីនឹករលឹកជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេច ដែលបាន តស៊ូរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម និងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសសម្តែងការគំាទ្រ និងសប្បាយរីករាយ ចំពោះការរីកចម្រើន សុខសន្តិភាព ដែលកម្ពុជាទទួលបាន សព្វថ្ងៃនេះ និងសូមឲ្យថ្នាក់ដឹកនាំ ពលរដ្ឋនៅក្នុងប្រទេសរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ជាអចិន្រ្តៃយ៍ទៅ។ ពួកគាត់មិនចង់ ឃើញប្រទេសជាតិមានសង្រ្គាមដែលនាំឲ្យខ្មែរបែកបាក់គ្នា និងរត់មករស់នៅប្រទេសគេទៀតនោះទេ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី ដែលបានទទួលស្វាគមន៍សម្តេច តំាងពីពេល មកដល់ព្រលានយន្តហោះមកម្ល៉េះ។ ជាមួយគ្នានេះ សម្តេចបានអរគុណប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់ក្រៅប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលីនេះ ដែលជានិច្ចកាលតែងគាំទ្រ ទាំងផ្នែក ស្មារតី និងសម្ភារៈ ដល់ប្រជាជននៅក្នុងប្រទេស ក្នុងការរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសតាំងពីដើមរៀងមក។

សម្តេចបានផ្តាំផ្ញើដល់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា នៅប្រទេសអូស្រ្តាលី ប្រជាពលរដ្ឋទំាងអស់ ចេះជួយយកអាសាគ្នាគ្រប់ពេលវេលា មានអធ្យាស្រ័យគ្នា និងថែរក្សាឲ្យបានភាពថ្លៃថ្នូរជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបពលរដ្ឋខ្មែរនៅនាយសមុទ្រ ពីសភាពការណ៍ជាក់ស្តែងនៅក្នុង ប្រទេស ពិសេសការអភិវឌ្ឍរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីប្រវត្តិសង្រ្គាមនៅកម្ពុជា និងចលនាតស៊ូរបស់ឥស្សរជនស្នេហាជាតិ ដែលរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម និងការតស៊ូកសាងជាតិ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩។ សម្តេចបានបន្តថា ហែរឆ្លងការលំបាកជាង៤០ឆ្នាំ មកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ បង្ហូរឈាម ពីការបែកបាក់ជាតិ និងបែកបាក់ទឹកដី មកជាប្រជាជាតិមួយ ដែលមានសន្តិភាព ឯកភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ បណ្តាញអគ្គិសនី រហូតដល់ជនបទដាច់ស្រយ៉ាលគ្រប់ច្រកល្ហក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង នៅគ្រប់តំបន់ ជនបទ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានកសាង និងកែលំអ នៅគ្រប់ភូមិ ឃុំ និគមជនបទ និងហេដ្ឋរចនាសម្ព័ន្ធ រូបវន្តដទៃទៀត រាប់មិនអស់ ដែលក្នុងនោះ តំបន់ភាគច្រើនមិនធ្លាប់មានការអភិវឌ្ឍទាល់តែសោះ នៅក្នុងរបបនយោបាយមុនៗ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន