រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ លី គីម ត្រូវជាភរិយារបស់ ឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត
អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ លី គីម ត្រូវជាភរិយារបស់ ឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2020 10:43:55 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិកា- រដ្ឋានរដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ លី គីម ដែលត្រូវជាភរិយារបស់ ឯកឧត្តម សោម ចិន តំណាងរាស្រ្ត មណ្ឌលខេត្តកំពត នៅគេហដ្ឋានប្រារព្ធពិធីបុណ្យសព ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ១១ បុរីប៉េងហួត ដឹស្តាអ៊េមឺរ៉លដ៍ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសម្តែងក្តីក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយ ឯកឧត្តម សោម ចិន និងក្រុមគ្រួសារនៃសព និងបានវាយតម្លៃខ្ពស់បំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់ លោកជំទាវ លី គីម ដែលបានលះបង់កម្លាំង កាយចិត្ត និងការខិតខំប្រឹងប្រែង ឧបត្ថម្ភគាំទ្រចំពោះ ឯកឧត្តម សោម ចិន និងក្រុមគ្រួសារ ក្នុងសកម្មភាពចូលរួមចំណែកអភិវឌ្ឍន៍ជាតិ មាតុភូមិ។

លោកជំទាវ លី គីម ត្រូវជាភរិយា ឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត បានទទួលមរណភាព នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០:៣៥នាទីយប់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន