រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋរស់នៅអូស្រ្តាលីច្រើនកុះករ មកទទួលស្វាគមន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រលានយន្តហោះ នារដ្ឋប្រីសបេន (Brisbane)
ប្រជាពលរដ្ឋរស់នៅអូស្រ្តាលីច្រើនកុះករ មកទទួលស្វាគមន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រលានយន្តហោះ នារដ្ឋប្រីសបេន (Brisbane)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/11/2020 11:11:28 PM )

មានប្រជាពលដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអូស្រ្តាលីជាច្រើន បានអញ្ជើញមកទទួលស្វាគមន៍ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ព្រលានយន្តហោះអន្តរជាតិ នារដ្ឋ Brisbane ប្រទេសអូស្រ្តាលី នាព្រឹកថ្ងៃទី១២ ខែមករានេះ ក្នុងពេលសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា  APPF  នៅប្រទេសអូស្រ្តាលី។

ប្រជាពលរដ្ឋបានបង្ហាញការគោរព នឹករលឹក និងបានថ្លែងអំណរគុណចំពោះសម្តេចប្រធារដ្ឋសភា ដែលបានលះបង់កម្លាំងកាយ និងបញ្ញា ចូលរួមរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅឯនាយសមុទ្របានថ្លែងអំណរគុណសម្តេច និងឥស្សរជន ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព និងការអភិឌ្ឍដូចសព្វថ្ងៃ។

ប្រជាពលរដ្ឋរស់នៅរដ្ឋប្រីសបេន បានជម្រាបសម្តេចថា ពួកគាត់មិនចង់អោយប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមទៀតឡើយ ហើយពួកគាត់ សូមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលចេញពីឆន្ទៈពលរដ្ឋនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹកជម្រាបពលរដ្ឋពីដំណើរតស៊ូរបស់សម្តេច នៅក្នុងការរំដោះប្រទេសជាតិ ចេញពីរបប អាវខ្មៅ ប៉ុលពត តាមរយៈចលនាតស៊ូ២ធ្នូ១៩៧៨ ដែលនាំមកនូវជ័យជំនះ លើពួកខ្មែរក្រហម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។

សូមជម្រាបថា បន្ទាប់ពីឈប់សម្រាក ដើម្បីផ្លាស់ប្តូរជើងយន្តហោះ នៅBrisbane នេះហើយ សម្តេចប្រធានរដ្ឋសភា និងបន្តដឹកនាំ គណៈប្រតិភូ នឹងអញ្ជើញទៅកាន់ទីក្រុងកង់បេរ៉ា កន្លែងដែលប្រារព្ធកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថាAPPF បន្ត ទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន