រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុគណៈកម្មការទី៤៖ ទទួលបន្ទុកសារព័ត៌មាន ផ្សព្វផ្សាយ និងICT ប្រជុំត្រួតពិនិត្យការងាររៀបចំកិច្ចប្រជុំASEP លើកទី១១
អនុគណៈកម្មការទី៤៖ ទទួលបន្ទុកសារព័ត៌មាន ផ្សព្វផ្សាយ និងICT ប្រជុំត្រួតពិនិត្យការងាររៀបចំកិច្ចប្រជុំASEP លើកទី១១
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/11/2019 1:21:40 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជា ប្រធានអនុគណៈកម្មការទី៤៖ សារព័ត៌មាន ផ្សព្វផ្សាយ និងICT នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃអនុគណៈកម្មការទី៤ ប្រជុំដើម្បីពិនិត្យលើការងារត្រៀម រៀបចំផែនការការងារតាមប្រតិទិន ដែលបានកំណត់ និងប៉ាន់ស្មាននូវគម្រោងចំណាយថវិការៀបចំកិច្ចប្រជុំASEP លេីកទី១១។

កិច្ចប្រជុំនេះធ្វើឡើង នៅរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តមប្រធានអនុគណៈកម្មការ បានជំរុញដល់ក្រុមការងារបន្តខិតខំបំពេញភារកិច្ច តាមការសម្រេចរបស់ថ្នាក់ដឹកនាំ។ ក្រុមការងារ ដែលត្រូវបំពេញភារកិច្ចបំពេញភារកិច្ចទៅតាមកាលកំណត់ និងផែនការការងាររបស់អនុគណៈកម្មការ។

សូមជម្រាបថា កិច្ចប្រជុំ (ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ថា (ASEM) ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០នោះដែរ។ កិច្ចប្រជុំ (ASEP) ដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ហើយដែលមានគណៈប្រតិភូចំនួន៥៣ប្រទេស ដែលនឹងត្រូវ អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន