រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាកម្ពុជាលើកពីការប្រយុទ្ធប្រឆំាងអំពើពុករលួយនៅកម្ពុជា ប្រាប់សន្និសីទសភាពិភពលោក លើកទី៧ ប្រឆំាងអំពើពុករលួយ នៅប្រទេសកាតា
សមាជិកសភាកម្ពុជាលើកពីការប្រយុទ្ធប្រឆំាងអំពើពុករលួយនៅកម្ពុជា ប្រាប់សន្និសីទសភាពិភពលោក លើកទី៧ ប្រឆំាងអំពើពុករលួយ នៅប្រទេសកាតា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/10/2019 11:42:51 PM )

គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយនៅ ក្នុងសន្និសីទសភាពិភពលោកលើកទី៧ ប្រឆាំងនឹងអំពើពុករលួយ ដែលរៀបចំធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៩។

សន្និសីទក្រោមប្រធានបទ “បញ្ហាសុចរិតភាព” បានប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម អាម៉ាត់ ប៊ីន អាប់ឌុលឡា ប៊ិន ហ្សាអ៊ិត អាល ម៉ាម៊ូដ (Ahmad Bin Abdulla Bin Zaid Al Mahmoud) ប្រធានសភាកាតា អមដោយ លោកជំទាវ ហ្គាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា និង ឯកឧត្តម ហ្វាដលី ហ្សូន (Fadli Zon) ប្រធានអង្គការសមាជិកសភា ពិភពលោកប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយមានអ្នកចូលរួមចំនួន២១៨រូប មកពី៥៣ប្រទេស ក្នុងនោះមានប្រធានសភា អនុប្រធាន សភា និងសមាជិក សមាជិកាសភា រួមទាំងសមាជិកសង្កេតការណ៍ចំនួន ៤ប្រទេស និងអង្គការដៃគូចំនួន៩។

សមាជិកគណៈប្រតិភូសភាកម្ពុជា ដែលចូលរួមសន្និសីទនេះមាន ឯកឧត្តម យឹម លាត សមាជិករដ្ឋសភា និងជាសមាជិកក្រុមសភាជាតិ កម្ពុជា-GOPAC ឯកឧត្តម ជា ជេដ្ឋ សមាជិកព្រឹទ្ធសភា លោកជំទាវបណ្ឌិត បាន ស្រីមុំ  សមាជិការដ្ឋសភា លោកជំទាវ ពៅ សាវឿន សមាជិការដ្ឋសភា។ គណៈប្រតិភូសភាកម្ពុជា បានចែករំលែកនូវបទពិសោធន៍ពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពបរិបូរណ៍នៅឆ្នាំ១៩៩៨។

កម្ពុជាបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយនៅឆ្នាំ២០០៦ និងច្បាប់ប្រឆាំងនឹងអំពើពុករលួយ ត្រូវបានអនុម័តតាំងពីឆ្នាំ២០១០។ គោលបំណងសំខាន់នៃច្បាប់ប្រឆាំងអំពើពុករលួយ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាកម្មគ្រប់ទម្រង់ និងពង្រឹងអភិបាលកិច្ច និង នីតិរដ្ឋ ក្នុងការដឹកនាំនិងគ្រប់គ្រងរដ្ឋ ប្រកបដោយសុចរិតភាព និងយុត្តិធម៌ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម និងការកាត់ បន្ថយភាពក្រីក្រ។

សមាជិកសភាកម្ពុជា បានគូសបញ្ជាក់ថា ការប្រឆាំងអំពើពុករលួយត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ និងកម្មវិធីជាច្រើន រួមមាន៖ យុទ្ធសាស្ដ្រចតុកោណ (ការពង្រឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ដ្រជាតិ ប្រឆាំងអំពើពុករលួយ និងផែនការសកម្មភាពផ្សេងៗទៀត។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់គណនេយ្យភាព ហិរញ្ញវត្ថុ និងតម្លាភាព កំណែទម្រង់ប្រព័ន្ធតុលាការ អភិបាលកិច្ចល្អ ការបង្ក្រាបបទល្មើសព្រៃឈើ និងការធ្វើទំនើបកម្មស្ថាប័ន ការធានានូវតម្លាភាព និងការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ ដើម្បីលើកទឹកចិត្តប្រជាជន ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

មហាសន្និបាតបានដំណើរការដោយមានកិច្ចប្រជុំជាច្រើនដូចជា កិច្ចប្រជុំលើកទី១ស្តីពីការជំរុញអភិបាលកិច្ចល្អ និងទិសដៅឆ្ពោះទៅរក គោលដៅទី១៦នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំលើកទី២ សុចរិតភាពនៃយើងទាំងអស់គ្នា៖ឈានទៅរកភាពជាម្ចាស់ និងការស្វាគមន៍ចំពោះគណនេយ្យភាព។ កិច្ចប្រជុំស្តីពីសភាជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំស្តីពីការប្រយុទ្ធ នឹងការបន្លំ និងអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍ៖ ទស្សនៈរបស់ធនាគារអភិវឌ្ឍន៍អ៊ីស្លាម។ កិច្ចប្រជុំតំបន់អាស៊ី-អាគ្នេយ៍ប្រយុទ្ធប្រឆាំង អំពើពុករលួយ(SEAPAC) ជាដើម។

ក្រៅពីការចែករំលែកពីបទពិសោធន៍នៃការប្រយុទ្ធប្រឆំាងអំពើពុករលួយនៅកម្ពុជា ប្រតិភូសភាកម្ពុជា បានលើកឡើងពីកិច្ចខិតខំជំរុញ វិស័យការទូតសភារបស់សភាកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ដល់សន្និសីទផងដែរ។ នៅក្នុងនោះ ប្រតិភូសភាកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ដែលគ្រោងអញ្ជើញ ឯកឧត្តមប្រធានសភាកាតា និងប្រធានសហភាពអន្តរសភា(IPU) ជាភ្ញៀវពិសេសចូលរួមក្នុងកិច្ចប្រជុំ នោះដែរ។

សូមជម្រាបថា ចំពោះលទ្ធផលសន្និសីទសភាពិភពលោកលើកទី៧ប្រឆាំងនឹងអំពើពុករលួយ គឺសន្និសីទបានអនុម័តឯកសារមួយចំនួន ដូចជា របាយការណ៍កិច្ចប្រជុំទាំងបីនៃតំបន់ទាំង៥។ បានអនុម័តសេចក្តីប្រកាសទីក្រុងដូហា និងបានជ្រើសតាំង ឯកឧត្តម អាម៉ាត់ ប៊ីន អាប់ឌុលឡា ប៊ិន ហ្សាអ៊ិត អាល ម៉ាម៊ូដ (Ahmad Bin Abdulla Bin Zaid Al Mahmoud) ប្រធានសភាកាតា ជាប្រធានGOPAC អាណត្តិថ្មី ២០១៩-២០២១ បន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន