រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាអញ្ជើញទៅចូលរួមសន្និសីទសភាអន្តរជាតិលើកទី៧ ប្រឆាំងនឹងអំពើពុករលួយ នៅទីក្រុងដូហា ប្រទេសកាតា
គណៈប្រតិភូសភាកម្ពុជាអញ្ជើញទៅចូលរួមសន្និសីទសភាអន្តរជាតិលើកទី៧ ប្រឆាំងនឹងអំពើពុករលួយ នៅទីក្រុងដូហា ប្រទេសកាតា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/10/2019 5:41:01 PM )

តបតាមការអញ្ជើញរបស់ ឯកឧត្តម Ahmad bin Abdulla bin Zaid Al Mahmoud ប្រធានរដ្ឋសភាកាតា និង ឯកឧត្តមបណ្ឌិត Fadli Zon ប្រធានអង្គការសភាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ឯកឧត្តម  យឹម លាត សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាសមាជិកក្រុមសភាជាតិកម្ពុជា-GOPAC បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមសន្និសីទសភា​ អន្តរជាតិលើកទី៧ ប្រឆាំងនិងអំពើពុករលួយ ក្រោមប្រធានបទ "បញ្ហាសុចរិតភាព" ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា។

គណៈប្រតិភូសភាកម្ពុជា បានអញ្ជេីញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងពិធីបើកនៃសន្និសីទនេះ មានការចូលរួមពីប្រធានសភាកាតា ឥស្សរជនជាន់ខ្ពស់ និងប្រធានGOPAC ដែលក្នុងនោះក៏មានកិច្ចប្រជុំ មួយចំនួនដូចខាងក្រោម៖

- កិច្ចប្រជុំលើកទី១ ស្តីពីការជម្រុញអភិបាលកិច្ចល្អ និងទិសដៅឆ្ពោះទៅរកគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព 

- កិច្ចប្រជុំលើកទី២ ស្តីពីសុចរិតភាពនៃយើងទាំងអស់គ្នា៖ ឈានទៅរកភាពជាម្ចាស់និងការស្វាគមន៍ចំពោះគណនេយ្យភាព

- កិច្ចប្រជុំប្រចាំឆ្នាំ នៃGOPAC (Annual General Meeting)

- កិច្ចប្រជុំតាមតំបន់ ARPAC (តំបន់អារ៉ាប់) និងSEAPAC (តំបន់អាស៊ីអាគ្នេយ៍)

- កិច្ចប្រជុំ APNAC (តំបន់អាហ្រ្វិក) និងជំពូកតាមតំបន់កំពុងអភិវឌ្ឍ

- កិច្ចប្រជុំតំបន់អាមេរិកឡាទីន និងអូសេអានី

សន្និសីទអន្តរជាតិនេះ មានការរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ដែលនឹងធ្វើការអនុម័តសេចក្តីសម្រេច និងសេចក្តីប្រកាសទីក្រុងដូហា របាយការណ៍នៃកិច្ចប្រជុំតាមតំបន់ទាំងបី និងពិភាក្សាកិច្ចការផ្សេងៗ ដែលជាគោលបំណងរបស់GOPAC។

សូមជម្រាបថា សភាកម្ពុជា ចូលជាសមាជិកអង្គការសភាពិភពលោក ប្រយុទ្ធប្រឆាំងអំពើពុករលួយ Global Organization Parliamentarians Against Corruption (GOPAC) តាំងពីឆ្នាំ២០០៤  ហើយ GOPAC ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០២ នៅក្នុងសន្និសីទពិភពលោក នាទីក្រុងអូតាវា ប្រទេសកាណាដា ដោយមានសមាជិកសកម្ម(GOPAC) ចំនួន១២៣៦រូប មកពី៦២ប្រទេស ចូលរួម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន