រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ASEP-11: កំណត់និមិត្តសញ្ញា និងទីកន្លែងប្រជុំ
ASEP-11: កំណត់និមិត្តសញ្ញា និងទីកន្លែងប្រជុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/5/2019 2:14:05 AM )

ក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ នោះ មកដល់ពេលនេះ សភាកម្ពុជា ដែលមានលេខាធិការដ្ឋានជាតិ ASEP-11ជាសេនាធិការ បានប្រជុំពិភាក្សាជ្រើសរើសនិមិត្តសញ្ញា និងទីកន្លែងរៀបចំកិច្ចប្រជុំ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានលើករបៀបវារៈខាងលើ មកជជែក ពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

បន្ទាប់ពីបានប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក កិច្ចប្រជុំបានសម្រេចជាបឋមថា កិច្ចប្រជុំASEP-11 នឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ។ ប្រធានលេខាធិការដ្ឋានជាតិ ASEP-11  បានគូស បញ្ជាក់ថា ការសម្រេចជ្រើសរើសទីតំាង និងនិមិត្តសញ្ញាកិច្ចប្រជុំ ASEP-11 នាពេលនេះ នឹងដាក់ជូនថ្នាក់ដឹកនាំសភាកម្ពុជាសម្រេច។

ជាមួយគ្នានេះ ឯកឧត្តម បានជំរុញដល់ក្រុមការងារបន្តខិតខំបំពេញភារកិច្ច តាមការសម្រេចរបស់ថ្នាក់ដឹកនាំ។ ក្រុមការងារដែលត្រូវ បំពេញភារកិច្ច ចាប់ពីពេលនេះទៅ ជាសំខាន់នោះ មានផ្នែកខ្លឹមសារ ពិធីការ ដឹកជញ្ជូន ព័ត៌មាន និងផ្សព្វផ្សាយ ជាដើម។

សូមជម្រាបថា កិច្ចប្រជុំ (ASEP) លើកទី១១ ដែលសភាកម្ពុជា ធ្វើជាម្ចាស់នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ថា (ASEM) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ នោះដែរ។ កិច្ចប្រជុំ (ASEP) ដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នេះ គ្រោងអញ្ជើញប្រតិភូសភាជាសមាជិក ASEP ប្រមាណ៥២ប្រទេសចូលរួម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន