រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ជំរុញមន្រ្តីខិតខំបំពេញការងាររៀបចំកិច្ចប្រជុំ ASEP អោយទទួលបានជោគជ័យ
ឯកឧត្តម ឡេង ប៉េងឡុង ជំរុញមន្រ្តីខិតខំបំពេញការងាររៀបចំកិច្ចប្រជុំ ASEP អោយទទួលបានជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/21/2019 4:19:25 AM )

ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ អោយទទួលបានជោគជ័យ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP លេីកទី១១ បានជំរុញដល់មន្រ្តីដែលបានចាត់តំាង គ្រប់ផ្នែក បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានល្អប្រសើរ ទាំងនៅគ្រប់កម្រិត និងគ្រប់ផ្នែក។

ឯកឧត្តម ឡេង ប៉េងឡុង បានស្នើដល់មន្រ្តីបច្ចេកទេសនិងរដ្ឋបាលទំាងអស់ យកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឲ្យកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ទទួលបានជោគជ័យ ដូចកិច្ចប្រជុំមហាសន្និបាត ឬវេទិកាអន្តរសភានានា ដែលសភាកម្ពុជាធ្លាប់ ធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានលើកឡើង ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមាន រដ្ឋសភា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារតាមប្រតិទិន ដែលលេខាធិការដ្ឋានជាតិ ASEP លើកទី១១ បានកំណត់ និងដែលបានអនុវត្ត មួយរយៈមកនេះ។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលមានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting ហៅកាត់ (ASEP) លើកទី១១ នៅចុងឆ្នាំ២០២០ ខាងមុខ។ ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ (ASEP) គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ នោះ។

ឯកឧត្តម ឡេង ប៉េងឡុង បានស្នើដល់គ្រប់ផ្នែក ត្រូវខិតខំបំពេញការងារអោយទទួលបានជោគជ័យ។ ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំ ជាអន្តរជាតិនេះ ជាកិត្តិយស ប្រទេសជាតិ ប្រជាជន និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន