រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា វាយតម្លៃខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកម្ពុជា-ប៉ាគីស្ថាន ដែលកំពុងវិវត្តទៅជាលំដាប់លើគ្រប់វិស័យ
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា វាយតម្លៃខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកម្ពុជា-ប៉ាគីស្ថាន ដែលកំពុងវិវត្តទៅជាលំដាប់លើគ្រប់វិស័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/18/2019 5:00:23 AM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបជូន ឯកឧត្តម Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ថា កម្ពុជា វាយតម្លៃខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន ដែលមានការវិវត្តទៅមុខកាន់តែល្អប្រសើរលើគ្រប់វិស័យ ទាំងរាជ- រដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា។

ការជម្រាបជូនពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះ បានធ្វើឡើងក្នុងពេល លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋ អុីស្លាមប៉ាគីស្ថាន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកជំទាវ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-ប៉ាគីស្ថាន គួរតែរិះរកបន្ថែមនូវយន្តការ ដើម្បីចំណងទាក់ទងរដ្ឋយើងទាំងពីរឲ្យកាន់ តែរឹងមាំស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមផ្លូវ និង ខ្សែក្រវ៉ាត់ (Belt and Road Initiative)។ លោកជំទាវបានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំងក្នុងការពង្រឹងចំណងទាក់ទងជាមួយបណ្តា ប្រទេសអឺរ៉ាស៊ី ជាពិសេសសហគមន៍សេដ្ឋកិច្ចអឺរ៉ាស៊ី។

លោកជំទាវ ក៏បានលើកឡើងបន្ថែមថា ពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មតំបន់បើកទូលាយ គឺមានសារៈសំខាន់ណាស់សម្រាប់ ការអភិវឌ្ឍរាល់គ្រប់សង្គមនាពេលអនាគត។

ឯកឧត្តម Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាថា្នក់ដឹកនាំសភាកម្ពុជា ដែលបាន និងកំពុងបន្តគាំទ្រ រួមទាំងជួយ ជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និង ឯកឧត្តម Qasim Khan Suri អនុប្រធាន រដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ផ្សេងៗ ជាពិសេសការលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ដោយភាគីប៉ាគីស្ថាន បានស្នើឱ្យមានការជម្រុញភ្ញៀវទេសចរណ៍ពីប្រទេសកម្ពុជា ទៅទស្សនាតំបន់ ប្រវត្តិសាស្រ្តវប្បធម៌ និងសាសនា ដែលមានជាច្រើនកន្លែង ហើយដែលសំបូរទៅដោយរូបបដិមាព្រះពុទ្ធនៅសាធារណរដ្ឋប៉ាគីស្ថាន។

ជាការលើកឡើងបន្ថែម លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និង ឯកឧត្តម Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន មានសុទិដ្ឋិនិយមរួមគ្នាថា ការកើនឡើងនៃការពឹងអាស្រ័យគ្នាទៅវិញទៅមក ការជឿទុកចិត្ត ខាងផ្នែកនយោបាយកាន់តែស៊ីជម្រៅ និងការចែករំលែកនូវទស្សនៈពិភពលោក និងជាវិភាគទានរួមចំណែកដល់សុខ សន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកជារួម។

មុននឹងបញ្ចប់ការពិភាក្សា ឯកឧត្តមអនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន បានគោរពអញ្ជើញថ្នាក់ដឹកនាំរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីក្រោមឱវាទ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៉ាគីស្ថាន ដើម្បីចែករំលែក និង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន