រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនៃរដ្ឋសភា ប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងវិស័យហិរញ្ញវត្ថុ
គណៈកម្មការនៃរដ្ឋសភា ប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងវិស័យហិរញ្ញវត្ថុ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/13/2019 11:25:38 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ រួមជាមួយ លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តម លោកជំទាវ មកពីគណៈកម្មការជំនាញ ផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់ រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ជម្រាបជូន គណៈកម្មការរដ្ឋសភា ពីចំណុចសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលបម្រើដល់សេចក្តី ត្រូវការ សំណូមពរ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនៅលើមាគ៌ាឈានឆ្ពោះទៅរក អនាគតដ៏រុងរឿង ភ្លឺស្វាង និងត្រចះត្រចង់។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមខាងមុខ គឺចាប់ពីពេលនេះរហូតដល់ ឆ្នាំ២០២៥។ ការត្រៀមខ្លួន និងពង្រឹងសមត្ថភាពទាំងខាងក្នុង និងខាងក្រៅ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង។ ការជំរុញអោយបាន ខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់ សុខុមាលភាពជូនប្រជាជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាជន ដោយមិនយកពន្ធលើ ដីស្រែកសិកម្ម និងមិនយកពន្ធលើប្រាក់បៀរវត្ស ដែលមានកម្រិតអប្បបរមាជាដើម។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ មាន៧ជំពូក និង១៥មាត្រា។

ចំណែកឯសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា រៀបចំឡើងដោយផ្អែកលើ ការបូកសរុបទិន្នន័យចំណូល-ចំណាយ ដែលត្រូវបានកត់ត្រាដោយ គណនេយ្យករសាធារណៈ និងផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះ ជាមួយអាណប័កពាក់ព័ន្ធ ទាំងថវិកាថ្នាក់ជាតិ និងថវិកា ថ្នាក់ក្រោមជាតិ។ សេចក្តីព្រាងច្បាប់នេះមាន៣ជំពូក និង២២មាត្រា។

ឆ្លៀតនៅក្នុងការពិភាក្សានេះដែរ ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានសំណូមពរ សុំអោយក្រសួង យកពន្ធបន្ថែម ផលិតផល បារី ស្រា និងស្រាបៀរ និងជួយបន្ថែមថវិកា លើក្រសួងសំខាន់ជាអាទិភាព មានដូចជាក្រសួងអប់រំ ក្រសួង សុខាភិបាល និងក្រសួងកសិកម្មជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពចំពោះសំណើ ខាងលើ ដោយបានមានប្រសាសន៍ថា ក្រសួងបានយកចិត្តទុកដាក់ដោយគិតគូរលើបញ្ហាខាងលើ ដោយបានតម្លើងពន្ធលើ បារី ស្រា និងស្រាបៀរ ដោយបានបង្កើនពន្ធអាករពីដងរួចមកហើយ និងនៅពេលខាងមុខ ក្រសួងនឹងពិនិត្យយកពន្ធបន្ថែមទៀតផងដែរ។

បន្ទាប់ពីបានស្ដាប់ការពន្យល់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាពលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ ដោយគ្រាន់តែកែសម្រួលពាក្យពេចន៍ អោយត្រូវតាមអក្ខរាវិរុទ្ធច្បាប់ប៉ុណ្ណោះ ហើយនឹងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភាបន្តទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន