សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/11/2019 6:03:24 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា បានអញ្ជើញចូលរួមដង្ហែព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវា ឯករាជ្យជាតិ លើកទី៦៦ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។

នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានការយាង និងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់- អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះ កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពី អាណានិគមបារាំង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន