រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក
សម្តេចប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/10/2019 5:38:11 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដង្ហែព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រ ដែលព្រះអង្គយាងជាព្រះរាជ អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីជាតិ។

ព្រះវត្តមាននៃអង្គព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ ថា្នក់ដឹកនាំកំពូល ស្ថាប័នសំខាន់ៗរបស់រដ្ឋ បានធ្វើឲ្យព្រះរាជពិធីបុណ្យដំណើរការ កាន់តែអធិកអធម សប្បាយរីករាយឡើង និងជាការលើកទឹកចិត្ត គំាទ្រដោយផ្ទាល់ ដល់កីឡាករ កីឡាការិនី អុំទូកទាំងអស់។

សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់កីឡាករអុំទូក ប្រជាពលរដ្ឋទំាងអស់ ត្រូវរួមសាមគ្គីគ្នា មាន អធ្យាស្រ័យគ្នា រួមគ្នាថែរក្សា សុខសន្តិភាព សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ។ ជាពិសេសថែរក្សានូវវប្បធម៌ប្រពៃណីជាតិនេះឲ្យបានគង់វង្ស ជាការទាក់ទាញភ្ញៀវ បរទេស ចូលមកទស្សនាកម្ពុជា កាន់តែច្រើនឡើង។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តំាងពីបុរាណកាលមក។ ព្រះរាជ ពិធីបុណ្យធំប្រចាំឆ្នាំនេះ មានអត្ថន័យជាច្រើន ទាក់ទងការរស់នៅ ជំនឿ ប្រពៃណី របស់ប្រជាជាតិខ្មែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន