ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកង ខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកង ខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/9/2019 5:09:02 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈ ឧបត្ថម្ភដល់កីឡាករអុំទូករបស់ខេត្តកំពង់ធំ ដែលមកចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពិធីសំណេះសំណាលនេះរៀបចំឡើង នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដាច់ដោយឡែកពីគ្នា មួយនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ខាងជើងរង្វង់មូលស្ពានជ្រោយចង្វារ និងមួយកន្លែង ទៀតនៅក្នុងបរិវេណវិទ្យាល័យ ជា សុីម ជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករទូកង ក៏មានការរៀបចំពិធីហូបអំបុកខ្មែរ “ការពារជាតិ សាសនា ព្រះមហាក្សត្រ "។

ឯកឧត្តមបណ្ឌិត ងួន ញុិល បានឧបត្ថម្ភគណៈកម្មការទូកងខេត្តកំពង់ធំ នូវថវិកាចំនួន២០លានរៀល អង្ករចំនួន៥តោន មីចំនួន៨០កេស ទឹកសុីអុីវចំនួន៨០យួរ ទឹកត្រីចំនួន៨០យួរ ទឹកសុទ្ធចំនួន៥០០យួរ។

ដោយឡែកចំពោះទូកពិសេសរបស់ឯកឧត្តមបណ្ឌិតផ្ទាល់ ទទួលបានទឹកសុទ្ធចំនួន៤០០យួរ ភេសជ្ជៈបាកាសចំនួន៣០កេស រៀបចំម្ហូប អាហារជូនចំនួន៥ថ្ងៃ ឧបត្ថម្ភក្រុមកីឡាករចំនួន៩៥នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន