រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់សហជីព
រដ្ឋសភាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់សហជីព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/7/2019 6:34:29 PM )

គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហជីព លើមាត្រាមួយចំនួន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

រាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព។ ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើង រវាងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និងសហការី ដែលមាន លោកជំទាវ ឡោក ខេង ជាប្រធាន និងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ ជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា ដោយមាន សំណូមពរពីសហជីព និយោជក អង្គការអន្តរជាតិខាងការងារ(ILO) និងដៃគូរពាក់ព័ន្ធផ្សេងទៀត រាជរដ្ឋាភិបាលសម្រេចធ្វើវិសោធនកម្ម មាត្រាខ្លះនៃច្បាប់ស្តីពីសហជីព ក្នុងគោលបំណងសម្រួលដល់ការអនុវត្តសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការវិជ្ជាជីវៈបន្ថែមទៀត និងដើម្បី ឆ្លើយតបទៅនឹងស្ថានភាពនៃការវិវឌ្ឍន៍ផ្នែកសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។

លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ចំពោះការធានាដល់សិទ្ធិសេរីភាពអង្គការ វិជ្ជាជីវៈ ដែលជាចំណុចស្នូល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ ទៅនឹង លក្ខខណ្ឌការងារ ដែលបានលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែង ទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករ និយោជិក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ និយោជិក ស្របតាមបទដ្ឋាន អន្តរជាតិ។

លោកជំទាវប្រធានគណៈកម្មការ បានគំាទ្រលើសំណើធ្វើវិសោធនកម្មនេះ ហើយបានសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅ គណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាវិញ ដើម្បីបន្តនីតិវិធីទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន