រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា ជំរុញឱ្យក្រុមហ៊ុនវិនិយោគព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ពន្លឿនការសាងសង់ឱ្យបានឆាប់
គណៈកម្មការជំនាញនៃរដ្ឋសភា ជំរុញឱ្យក្រុមហ៊ុនវិនិយោគព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ពន្លឿនការសាងសង់ឱ្យបានឆាប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/4/2019 7:16:47 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យ លោក Qiu Lujun ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Holding Group Co. Ltd ដែលជាក្រុមហ៊ុនវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ចូលជួបពិភាក្សាការងា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

លោក Qiu Lujun បានមានប្រសាសន៍ថា គោលបំណងដែលលោកអញ្ជើញមកជួបជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា នាពេលនេះ គឺដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពនៃដំណើរការ កសាងព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប ជូនគណៈកម្មការបានជ្រាប។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍អរគុណ និងសម្តែងនូវការគាំទ្រចំពោះការវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មីរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co. Ltd ដោយឯកឧត្ដមបានជំរុញឱ្យ លោក Qiu Lujun ដែលជាប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពន្លឿនការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបឱ្យបានឆាប់ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ទៅមក តាមផ្លូវអាកាសពីបណ្ដាប្រទេសផ្សេងៗ និងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់នេះ ឲ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី ត្រូវសាងសង់នៅក្នុងភូមិសាស្រ្ត ស្រុកសូទ្រនិគម ខេត្ត សៀមរាប ដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប លើផ្ទៃដីសរុប៧០០ហិតា។ គម្រោងសាងសង់អាកាស- យានដ្ឋានថ្មីនេះ នឹងឆ្លើយតបបានទៅនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន