សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » សេចក្តីជូនដំណឹង » ពាក្យស្នើសុំបញ្ជាក់ពីចំណាប់អារម្មណ៍ (The expressions of interest) សម្រាប់សេវាទីប្រឹក្សា សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភាកម្ពុជា
ពាក្យស្នើសុំបញ្ជាក់ពីចំណាប់អារម្មណ៍ (The expressions of interest) សម្រាប់សេវាទីប្រឹក្សា សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/28/2019 2:28:21 AM )

(យោង : កិច្ចព្រមព្រៀងចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩)

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បី អនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភាកម្ពុជា។

អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាភ្នាក់ងារប្រតិបត្តិ ដើម្បីអនុវត្តគម្រោង(EA) មានបំណងប្រើប្រាស់មួយផ្នែក នៃហិរញ្ញប្បទានឥត សំណង សម្រាប់ជួលក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ។ ក្នុងន័យនេះ អង្គភាពគ្រប់គ្រងគម្រោងរបស់EA សូមអញ្ជើញក្រុមហ៊ុនទីប្រឹក្សា អន្តរជាតិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមផ្ញើពាក្យស្នើសុំ បញ្ជាក់ពីចំណាប់អារម្មណ៍(The expressions of interest) សម្រាប់ ការងារនេះ។

ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ នឹងត្រូវបានជ្រើសរើស តាមរយៈការដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ តាមនីតិវិធីជ្រើសរើស ផ្អែកលើគុណភាព(QBS) ដែលមានចែងក្នុងអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យប្រើប្រាស់នីតិវិធីរួមបច្ចុប្បន្នកម្ម សម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមវិសាលភាព នៃកិច្ចលទ្ធកម្មសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃការងារ គឺដើម្បីរចនាប្លង់អាគារ និងត្រួតពិនិត្យ តាមដានការងារសាងសង់ស្របតាមបទដ្ឋានស្ថាបត្យកម្ម និងបច្ចេកទេស សំណង់ ធានាបាននូវគុណភាព សុវត្ថិភាព សុខុមាលភាពអ្នកប្រើប្រាស់ និងសោភ័ណភាពសាធារណៈ ព្រមទាំងធានាបាននូវការបញ្ចប់ គម្រោងបានទាន់ពេលវេលា។

លក្ខខណ្ឌការងារ(TOR) នឹងអាចរកបាននៅក្នុងគេហទំព័ររដ្ឋសភា http://nac.org.kh or http://national-assembly.org.kh និងតាម អាសយដ្ឋានខាងក្រោមរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៨:០០ ដល់ម៉ោង១២:០០ព្រឹក និងពីម៉ោង១៤:០០ ដល់ម៉ោង១៧:០០រសៀល រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពាក្យស្នើសុំបញ្ជាក់ពីចំណាប់អារម្មណ៍(The expression of interest)  ក្រោយកាលបរិច្ឆេទខាងលើមិនត្រូវបានទទួលឡើយ។

ព័ត៌មានបន្ថែមសូមមេត្តាទំនាក់ទំនង:

លោក អេង វណ្ណៈ រដ្ឋបាលគម្រោង

H/P: 855 12 933 651

លោក ឡុង វណ្ណដា មន្រ្តីអង្គភាពគ្រប់គ្រងគម្រោង(PMU)

H/P: 855 12 774 990

Email: vankol168@gmail.com

អាសយដ្ឋាន វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(ព័ត៌មានពិស្តារ សូមអានខាងក្រោម)

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន