រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/15/2019 6:39:34 AM )

ក្នុងឱកាសគម្រប់ខួប៧ឆ្នាំ នៃថ្ងៃព្រះករុណា ព្រះបិតាឯករាជ្យជាតិ សម្តេចព្រះ នរោត្ដម សីហនុ សម្តេចឪ សម្តេចតា សម្តេចតាទួត យាងសោយទិវង្គត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ នៅព្រះបរមរាជវាំង បានរៀបចំព្រះរាជពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា ឧទ្ទិសព្រះរាជកុសល្យផលបុណ្យ ថ្វាយព្រះអង្គ។

ព្រះរាជពិធីបុណ្យ បានប្រារព្ធធ្វេីក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាទីគោរពសក្ការៈ សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រះរាជវង្សានុវង្សជាច្រើនទៀត បានអញ្ជើញ និងយាងចូលរួមក្នុងព្រះរាជពិធីបុណ្យនេះដែរ។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបាន យាងទៅកាន់ព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

កូនចៅប្រជានុរាស្រ្តគ្រប់រូប នៅចងចាំជានិច្ចចំពោះ ព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិ និងប្រជារាស្រ្ត ពិសេសស្នាព្រះហស្ថ ក្នុងការទាមទារឯករាជ្យជាតិពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន