សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាជាស្រ្តីនៃប្រទេសទាំងពីរ
រដ្ឋសភាកម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាជាស្រ្តីនៃប្រទេសទាំងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/15/2019 6:37:58 AM )

ក្នុងកំឡុងពេលនៃការចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ តុង ធិហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុង ប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

លោកជំទាវ តុង ធិហ្វុង បានផ្ញើការសាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍លើកឡើង អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសមាជិកសភា ជាស្រ្តីនៃប្រទេសទាំងពីរ ដោយសភាទាំងពីរបានផ្តួចផ្តេីមគំនិតរៀបចំឲ្យមានជាដំណើរទស្សនកិច្ចជាផ្លូវការទៅវិញទៅមក និងវេទិកា ផ្លាស់ប្តូរយោបល់របស់ក្រុមសភាជាតិជាស្រ្តី នៃប្រទេសទាំងពីរ ដែលជាសហប្រធាននៃវេទិកានេះ។ វេទិកាគ្រោងនឹងធ្វើឡើងនេះ គឺក្នុង គោលបំណងប្រមូលផ្តុំសមាជិកសភាជាស្រ្តី នៃប្រទេសទាំងពីរ ដើម្បីផ្លាស់បទពិសោធន៍ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភាជាស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

លោកជំទាវ តុង ធិហ្វុង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការងារបោះបង្គោលព្រំដែន បង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ទាំងពីរ ដែលបានជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឈានដល់ការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និង បង្គោលខណ្ឌសីមា ដែលកាលពីពេលថ្មីៗកន្លងទៅនេះ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជេីញទៅបំពេញ​ទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានអញ្ជើញចូលរួមធ្វើជាអធិបតីភាព ជាមួយនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងពិធីចុះហត្ថលេខាលើកឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន