លោកជំទាវ និន សាផុន៖ ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងការពារសុខសន្តិភាព__ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំថែមទៀត__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលីវិញ ដោយសុវត្ថិភាព__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្រ្តាលី ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងទីក្រុងកង់បេរ៉ា និងបានជម្រាបពីការរីកចម្រើនរបស់ប្រទេសជាតិ ដល់ពលរដ្ឋបានដឹង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី__ អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ លី គីម ត្រូវជាភរិយារបស់ ឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សោម ចិន និងក្រុមគ្រួសារ__ លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មទ្វេឡើង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ដែលអាចឱ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ
គណៈកម្មការរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ដែលអាចឱ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/9/2019 8:11:08 PM )

គណៈកម្មការនៃរដ្ឋសភាចំនួន៣ បានជួបប្រជុំរួមគ្នា ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា- ណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

គណៈកម្មការនៃរដ្ឋសភាទាំង៣ ដែលបានជួបប្រជុំគ្នានាឱកាសនេះមាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដែលមាន ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលមាន ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហ៍កម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលមាន លោកជំទាវ និន សាផុន ជាប្រធានគណៈកម្មការ

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើត សម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ មាន៣មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រី ពិនិត្យសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនដល់គណៈកម្មការទាំង៣ខាងលើ សហការគ្នាធ្វើការពិនិត្យសិក្សា នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចន្រ្តៃយ៍រដ្ឋសភាវិញ។

កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការរដ្ឋសភា ដោយធ្វើការពិនិត្យលើទម្រង់ច្បាប់ និងខ្លឹមសារ មុននឹងអញ្ជើញ តំណាងរាជរដ្ឋាភិបាលមកពន្យល់លើចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ខាងលើនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ខាងមុខ។

សូមជម្រាបថា កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល លើកទី២១ នៃភាគីជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង ប៉ារីស ប្រទេសបារាំង។ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ារ៉ាកេស នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងខណៈចូលរួមកិច្ចប្រជុំកំពូលលើកទី២២ នៃភាគីជាសមាជិកអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ។

ប្រទេសដែលត្រូវគេរំពឹងថានឹងចូលជាសមាជិក នៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ មានប្រមាណ១២៣ប្រទេស ដែលមាន សក្តានុពលថាមពលពន្លឺព្រះអាទិត្យកម្រិតខ្ពស់។ បច្ចុប្បន្នមានប្រទេសចំនួន៧៧ បានចុះហត្ថលេខាជាសមាជិកសម្ព័ន្ធភាពថាមពល ព្រះអាទិត្យអន្តរជាតិ ក្នុងនោះមានប្រទេសចំនួន៥៥ បានផ្ដល់សច្ចាប័នរួចហើយ។ ដើម្បីក្លាយជាសមាជិកសម្ព័ន្ធភាពថាមពលព្រះអាទិត្យ អន្តរជាតិ ប្រទេសដែលបានចុះហត្ថលេខាត្រូវតែផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

青涩的小女孩会因为胸部发育太好而觉得不好意思产后丰胸产品,长期弯腰虾背的掩盖自己的胸大;当她们走过了这段青涩的岁月的时候,才会发现拥有一对丰满丰胸方法、挺拔的胸部是一件多么幸运而幸福的事情。生活中的很多瘦子都有着“飞机场”的困扰,都在寻找平胸怎么变大胸的技巧丰胸产品,希望可以早一点拥有让别人羡慕,让自己满意的胸部大小和形状刘燕酿制丰韵霜。平胸美女一秒变大胸!