រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ ទាក់ទងវិស័យពាណិជ្ជកម្មជាមួយបរទេស
រដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ ទាក់ទងវិស័យពាណិជ្ជកម្មជាមួយបរទេស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/9/2019 6:26:30 PM )

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់ រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រម- ព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ ត្រូវបានលើកយកមកពិនិត្យសិក្សា ដោយគណៈកម្មការ ជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល មុនដាក់ជូនសម័យប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័តក្នុងពេលឆាប់ៗនេះ។

ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ដោយខាងរដ្ឋសភាមានការចូលរួមជាអន្តរគណៈកម្មការ រួមមានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន។ ចំណែកតំណាង រាជរដ្ឋាភិបាលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សហការី។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ខាងលើនេះ សុទ្ធសឹងតែមានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលមានគោលបំណងទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។ និងជាវិធានការ ទប់ស្កាត់ និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា មុនឈានដល់មានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនោះ គឺកម្ពុជាបានចរចាបង្កើតកិច្ចព្រម- ព្រៀងជាមួយរដ្ឋបាលហុងកុងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ មកម្លេះ។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ តំណាងរាជរដ្ឋាភិបាលពន្យល់ថា សេចក្តីព្រាងច្បាប់នេះ មាន គោលបំណងគាំទ្រ និងជំរុញដល់ប្រទេសសមាជិកអាស៊ាន អោយចូលរួមអនុវត្តកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ក្នុងតំបន់ និងសំដៅបង្កើនសក្តានុពលសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពប្រជាជន។ កាត់បន្ថយគម្លាតអភិវឌ្ឍន៍របស់បណ្តា ប្រទេសសមាជិកអាស៊ាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាបានចូលរួមប្រជុំ និងបានចុះហត្ថលេខាលើពិធីសារ នេះ ជាមួយបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី។

គណៈកម្មការជំនាញរដ្ឋសភា បានឯកភាពលើខ្លឹមសារ ទម្រង់សេចក្តីព្រាងច្បាប់ទាំងពីរនេះ។ ដោយបានបញ្ជាក់ថា នឹងបញ្ជូនសេចក្តី ព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេល ខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន