រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះមហាក្សត្រកោតសរសើររដ្ឋសភា ដែលបានបម្រើប្រជាពលរដ្ឋ និងបានដោះស្រាយបញ្ហាប្រឈមនានាជាបន្តបន្ទាប់
ព្រះមហាក្សត្រកោតសរសើររដ្ឋសភា ដែលបានបម្រើប្រជាពលរដ្ឋ និងបានដោះស្រាយបញ្ហាប្រឈមនានាជាបន្តបន្ទាប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/3/2019 7:38:36 PM )

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនរដ្ឋសភា នៅក្នុងឱកាសបើកបវេសនកាលសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។ នៅក្នុងព្រះរាជសារ ព្រះមហាក្សត្របានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតការនឿយហត់ ខិតខំ យកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់។

ព្រះរាជសារបានលើកឡើងថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ក្នុង សកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។ រដ្ឋសភា និងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយ និងច្បាប់រដ្ឋបានត្រឹមត្រូវ ធ្វើឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពល ធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ បានលើកឡើងបន្ថែមថា នៅក្នុងរយៈពេលជាង២ទសវត្សរ៍កន្លង មកនេះ កម្ពុជាបានសម្រេចនូវជោគជ័យយ៉ាងត្រចះត្រចង់។ មូលដ្ឋានគ្រឹះនៃជោគជ័យទំាងនោះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង របស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមរយៈការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយច្បាប់ និងយុទ្ធសាស្រ្តនានា ដោយបានផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល និងវិស័យអប់រំ។ល។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បន្ទាប់ពីបានវិស្សមកាលរយៈពេលបីខែកន្លងមក។ វិស្សមកាលដែលជាពេលវេលាថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសមាជិកា ចុះសួរសុខទុក្ខពលរដ្ឋនៅតាមមូលដ្ឋាន។

សម័យប្រជុំរដ្ឋសភា លើកទី៣ ពេលនេះ មានរបៀបវារៈចំនួន៧ រួមមាន៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។របាយការណ៍ស្តីពីសកម្មភាព​របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ អង្គការហាមឃាត់អាវុធគីមី។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

រដ្ឋសភាបានដំណើរសម័យប្រជុំតាមរបៀបវារៈ ដោយព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអានជូនសម័យប្រជុំរដ្ឋសភា។ ចំណែករបាយការណ៍ស្តីពីសកម្មភាពរបស់ រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦ អានជូនអង្គសភា ដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី១នៃរដ្ឋសភា

សូមជម្រាបជូនថា របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី២ និងលើកទី៣ នីតិកាលទី៦ គឺជាសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា ដែលបានបំពេញនៅក្នុងរយៈពេលបីខែនៃរយៈពេល វិស្សមកាល ពីសម័យប្រជុំរដ្ឋសភា ក្នុងសកម្មភាពចុះជួបពលរដ្ឋ នៅតាមមណ្ឌលនានាទូទំាងប្រទេស សកម្មភាពការងារសង្គមកិច្ច និងការងារពង្រឹងពង្រីកវិស័យការទូតសភា នៅក្នុង និងក្រៅប្រទេសជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន