សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន ដោយសុវត្ថិភាព
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន ដោយសុវត្ថិភាព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/22/2019 6:24:18 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋកាហ្សាក់ស្ថានដោយសុវត្ថិភាព នៅវេលាម៉ោង២១ និង៤០នាទីរាត្រី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួម កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤។

រដ្ឋសភាកាហ្សាក់ស្ថានដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ បានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ កិច្ចប្រជុំកម្រិតប្រធានសភា អាស៊ី-អឺរ៉ុប លើកទី៤ នឹងចាប់ដំណើរការពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់ទំាងពីរ ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។

សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញឡើងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំផងដែរ។ ជាមួយគ្នានេះ កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេច គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភា នៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សូមជម្រាបថា ប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់ ដែលថ្នាក់ដឹកនាំសភាទាំងពីរតំបន់ជួបពិភាក្សា លើប្រធានបទសំខាន់ៗ ក្នុងការដោះស្រាយ បញ្ហារួម។ បង្កើនកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារ ផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ក៏ដូចជាពិភពលោកទំាងមូល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន