សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ អបអរសាទរ និងកោតសសើរដល់ប្អូនៗសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនតំបែរ និងវិទ្យាល័យ ហ៊ុន សែនចារថ្មី ដែលបានទទួលជោគជ័យ ក្នុងការប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ
អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ អបអរសាទរ និងកោតសសើរដល់ប្អូនៗសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនតំបែរ និងវិទ្យាល័យ ហ៊ុន សែនចារថ្មី ដែលបានទទួលជោគជ័យ ក្នុងការប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/22/2019 7:25:36 AM )

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកកតំបែរខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយមាតាបិតា  អាណាព្យាបាលប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យហ៊ុន សែនតំែបរ  និងវិទ្យាល័យហ៊ុន សែនចារថ្មី  ដែលបានទទួល ជោគជ័យ ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩នេះ។

ឯកឧត្តម ចាយ បូរិន បានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយមាតាបិតាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស ដែលបានប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានជាប់ជាស្ថាពរ ហើយដែលបានទទួលនិទ្ទេសទៅតាមសមត្ថភាព នៃការខិតខំរៀនសូត្ររបស់ប្អូនៗ តាមទិសស្លោកថាអ្នកចេះគឺជាប់។

ឯកឧត្តមតំណាងរាស្រ្ត ក៏បានរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថា ពេលប្អូនៗបន្តការសិក្សានៅមហាវិទ្យាល័យ ប្អូនៗត្រូវខិតខំ រៀនសូត្រទ្វេឡើងថែមទៀត  ជាពិសេសមុខវិជ្ជាភាសាបរទេស និងបច្ចេកវិទ្យាអាយធី ដើម្បីងាយស្រួលក្នុងការទាញយកកម្មវិធីបណ្តុះ បណ្តាលតាមប្រព័ន្ធអនឡាញ ព្រោះក្រសួងអប់រំយុវជននិងកីឡាបានដាក់ចញនូវប្រធានបទ អាជីពនិងការងារសម្របសម្រួលអោយ យុវជនឆ្ពោះទៅរកការសំរេចគោលដៅប្រកបដោយចីរភាព  ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន  ដែលនៅកម្ពុជាយើង ត្រូវការជា ចាំបាច់ដូចជាវិស័យកសិកម្ម វិស្វកម្ម បរិស្ថាន និងទេសចរណ៏ជាដើម ហើយជារៀងរាល់ឆ្នាំ  កម្ពុជាយើងតែងតែខ្វះខាតនូវធនធានមនុស្ស សំរាប់បំរើការងារលើវិស័យទាំងនេះ  ហើយឯកឧត្តមសង្ឃឹមថា  ប្អូនៗអាចធ្វើបានព្រោះប្អូនៗគឺជាសិស្សឆ្នើម  គឺជាអ្នកនាំកិត្តិយសជូន សាលា ជូនស្រុក ខេត្ត  និងឪពុកម្តាយរបស់ប្អូនៗ។ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយធំជាងគេ នៅក្នុងចំណោមពិធី បុណ្យទាំងអស់ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ឯកឧត្តម ចាយ បូរិន  អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ក៏បានបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លា សុខភាពល្អ បរិបូរកម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជូនដល់មាតាបិតាអាណាព្យាបាល និងសិស្សឆ្នើមទាំងអស់ បានទៅធ្វើបុណ្យភ្ជុំបិណ្ឌប្រកប ដោយសុវត្ថិភាព ហើយចង់ប្រាថ្នាអ្វីសូមអោយបានដូចក្តីប្រាថ្នា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន