សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត__ សេចក្តីព្រាងច្បាប់ពីរ ទាក់ទងការប្រឆំាងការសម្អាតប្រាក់ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បញ្ចប់ការពិនិត្យសិក្សា__ គណៈកម្មការទី៣នៃរដ្ឋសភា ប្រជុំពិនិត្យលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងស្ថាប័ន ក្នុងសមត្ថកិច្ចរបស់ខ្លួន__ គណៈកម្មការជំនាញរដ្ឋសភា គំាទ្រសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និង...__ គណៈកម្មការជំនាញរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ__ គណៈកម្មការរដ្ឋសភាពិនិត្យសេចក្តីព្រាងច្បាប់២ ទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទាន ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម__ ឯកឧត្តម ឈាង វុន ចុះផ្សព្វផ្សាយ និងក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19__ អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរ សម្ដេចចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៨៦ ឈានចូល៨៧ឆ្នាំ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន៖ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ នឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័តនាពេលខាងមុខ
លោកជំទាវ និន សាផុន៖ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ នឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័តនាពេលខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/20/2019 7:03:34 AM )

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុស និងអនុសាសន៍ ជាច្រើនពីវាគ្មិន សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងអង្គសិក្ខាសាលាសិក្សាស្វែងយល់លើសេចក្តីព្រាងច្បាប់ ស្តីពីសំណង់ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភានេះ នៅរសៀលថ្ងៃដដែលក្នុងឱកាសបិទ សិក្ខាសាលាសិក្សាស្វែងយល់លេីសេចក្តីព្រាង ច្បាប់ស្តីពីសំណង់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គសិក្ខាសាលាដែលបានចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួង ពាក់ព័ន្ធ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀត នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានបន្ថែមថា នៅក្នុងអាណត្តិទី៦ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានខិតខំជំរុញដើម្បីឲ្យ សេចក្តីព្រាងច្បាប់នេះ បានអនុម័តក្លាយជាយន្តការច្បាប់ បទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាព រឹងមាំ គុណភាព សោភ័ណ្ឌភាព និងចីរភាពនៃសំណង់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា ដើម្បីលើកកម្ពស់ អត្តសញ្ញាណជាតិ និងភាពសុខដុមរមនា នៅក្នុងសង្គម។

លោកជំទាវប្រធានគណៈកម្មការបានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសំណង់ បានដើរតួនាទីជាសសរស្ដម្ភមួយ ដែលជំរុញកំណើន៣ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេសឆ្លើយតបនឹងគោលនយោបាយជាតិ ស្តីពីការរៀបចំទឹកដី ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ស្របតាមទស្សនៈវិស័យរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា

ឯកឧត្តម ថេង ច័ន្ទសង្វា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកពីនីតិវិធី និងការគ្រប់គ្រងសុវត្ថិភាព ការងារនៅក្នុង វិស័យសំណង់ ជាបញ្ហាប្រឈមរួមរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលមានការខ្វះខាតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងធនធានមនុស្ស។ ឯកឧត្តមបន្ថែមថា ផែនការសុវត្ថិភាព និងសុខភាពការងារ គួរបញ្ចូលលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងស្តង់ដាសុវត្ថិភាពការងារ របាយការណ៍ នៃការវាយតម្លៃ ហានិភ័យការងារ វិធានការណ៍គ្រប់គ្រងសុវត្ថិភាព សុខភាពការងារ និងរបាយការណ៍អធិការកិច្ច ដើម្បីងាយស្រួលមន្ត្រីអធិការកិច្ចការងារ ធ្វើការត្រួតពិនិត្យ។

លោកជំទាវមានជំនឿមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ សិក្ខាសាលានាឱកាសនេះ នឹងមានការជជែក ពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នាទៅវិញ ទៅមក ព្រមទាំងរកឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានឈានទៅ អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ នាពេលខាងមុខនេះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីសំណង់ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងសង្គម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន