រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សេចក្តីព្រាងច្បាប់សំណង់ដែលរដ្ឋសភាកំពុងសិក្សា និងជំរុញវិស័យសំណង់នៅកម្ពុជា កាន់តែរីកចម្រើន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សេចក្តីព្រាងច្បាប់សំណង់ដែលរដ្ឋសភាកំពុងសិក្សា និងជំរុញវិស័យសំណង់នៅកម្ពុជា កាន់តែរីកចម្រើន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/19/2019 7:28:10 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលេីកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាកំពុងពិនិត្យ សិក្សា នឹងក្លាយជាច្បាប់ដ៏មានសារៈសំខាន់ ជាបទដ្ឋានគតិយុត្តថ្មី បន្ថែមលើអ្វីដែលមានស្រាប់ ក្នុងការជំរុញវិស័យសំណង់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើន គោរពតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព សោភ័ណភាព និងបរិស្ថាន។

សម្តេចបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ តាក់តែងឡើងក្នុងបរិបទវិស័យសំណង់ មានការរីកដុះដាលកាន់តែច្រើន មាន លក្ខណៈកាន់តែធំ កាន់តែខ្ពស់។  ជាពិសេសក្នុងពេលដែលវិស័យសំណង់បានចូលរួមចំណែកយ៉ាងខ្លំាង ក្នុងការលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិឲ្យរឹងមាំ និងមាននិរន្តរភាព ក្នុងចំណោមវិស័យផ្សេងទៀត ដែលមានដូចជា  ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និង កសិកម្ម ជាដើម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកសិក្ខាសាលាស្តីពីការឈ្វេងយល់ លើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរៀបចំធ្វើឡើងដោយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩នេះ។

រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ស្តីពីសំណង តាមសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា ដោយបានប្រគល់សេចក្តីព្រាង ច្បាប់នេះ ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលមាន លោកជំទាវ និន សាផុន ជាប្រធាន ពិនិត្យសិក្សា។ សិក្ខាសាលាដែលរៀបចំនាពេល នេះ ជាវេទិកាមួយ ដើម្បីទទួលយកមតិយោបល់ពីមជ្ឈដ្ឋាននានា ដើម្បីជាធាតុចូល ដែលអាចធ្វើឲ្យសេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងបម្រើដល់ប្រជាពលរដ្ឋទូទៅ។

លោកជំទាវ និន សាផុន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានឆ្លើយតបនឹង គោលនយោបាយជាតិ ស្តីពីការរៀបចំទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា ជាងមួយទសវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគវិស័យសំណង់មាន កំណើនទៀងទាត់ និងនៅបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាង់សង់សំណង់ធំៗខ្ពស់ៗ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ។ល។

លោកជំទាវ និន សាផុន បានសង្កត់ធ្ងន់ថា សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ កាន់តែទាមទារឲ្យមានការអនុវត្តឲ្យបាន ត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណ្ឌភាព និងចីរភាព សំណង់។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ មាន២២ជំពូក និង១១១មាត្រា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សេចក្តីព្រាងច្បាប់សំណង់ ត្រូវបានតាក់តែងឡើងតំាងពីឆ្នាំ២០១៧មកម្ល៉េះ ដោយមាន ការចូលរួមផ្តល់យោបល់ពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។ សេចក្តីព្រាងច្បាប់ នេះ មានគោលបំណង ក្នុងការពង្រឹងការគ្រប់គ្រងភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ចូលរួមពង្រឹងការ គ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភ័ណ្ឌភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើក កម្ពស់សុខុមាលភាពសាធារណៈ ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់សិក្ខាសាលាធ្វើការផ្លាស់ប្តូរមតិយោបល់ និងអនុសាសន៍ល្អៗ ដើម្បីឱ្យ សេចក្តីព្រាងច្បាប់នេះបម្រើដល់ផលប្រយោជន៍សង្គម និងពលរដ្ឋ តាមរយៈការគ្រប់គ្រងលើការងារក្នុងវិស័យសំណង់ឱ្យបានល្អ ដើម្បី ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ពលរដ្ឋ។ ធានាបាននូវគុណភាព សោភ័ណ្ឌភាព និងបរិស្ថានល្អ រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ  និងបង្កើនទំនុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ ដើម្បីជំរុញទីផ្សារអចលនៈទ្រព្យឱ្យកាន់តែ រីកចម្រើន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា បើនិយាយអំពីវិស័យសំណង់ គឺគេនឹកឃើញដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានកសាង ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន និងប្រាសាទរាប់រយទៀតនៅពាសពេញប្រទេស។ ស្នាដៃស្ថាបត្យកម្ម និងវិស្វកម្មដ៏អស្ចារ្យរបស់ បុព្វបុរសខ្មែរ បានល្បីល្បាញពាសពេញសកលលោក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន