សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង អំពាវនាវអោយប្រជាពលរដ្ឋចាប់ផ្តើមដាំស្រូវនៅរដូវទឹកសំរក
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង អំពាវនាវអោយប្រជាពលរដ្ឋចាប់ផ្តើមដាំស្រូវនៅរដូវទឹកសំរក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/19/2019 2:26:52 AM )

ឯកឧត្តម ជាម ប៉េអា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង អំពាវនាវអោយប្រជាពលរដ្ឋស្រុកស៊ីធរកណ្តាល ចាប់ផ្តើមដាំស្រូវនៅរដូវ ទឹកសំរក មានប្រសាសន៍បែបនេះ នៅពេលឯកឧត្តមអញ្ជើញទៅកាន់បិណ្ឌវេនទី៦ នៅវត្តជ័យសិរីឬទ្ធី ហៅវត្តព្រៃដើមថ្នឹង ស្ថិតក្នុង ព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ទន្ទឹមនឹងការអំពាវនាវខាងលើ ឯកឧត្តម ជាម ប៉េអា បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ ប្រទេសអោយមានការរីកចម្រើនក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានស្នើអោយរដ្ឋាភិបាលចិន ជួយទិញអង្ករពីប្រទេសកម្ពុជា ដូច្នេះប្រជាពលរដ្ឋអាចធ្វើការដាំដុះស្រូវអោយទាន់ពេលវេលា សម្រាប់ចិញ្ចឹមគ្រួសារ និងសម្រាប់លក់ ផ្តត់ផ្គង់ជីវភាពរស់នៅអោយមានជីវភាពល្អប្រសើរ។ ឯកឧត្តម ជាម ប៉េអា បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ កត្តាគន្លឹះនៃសុខសន្តិភាព បាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយជំរុញកំណើនសេដ្ឋកិច្ច ៧.៥% និងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ។ បន្ទាប់មកឯកឧត្តម បានទៅទស្សនាប្រាសាទព្រៃដើមថ្នឹង និងចូលរួមកាន់ បិណ្ឌទី៦ នៅវត្តជ័យសិរីឬទ្ធី ហៅវត្តព្រៃដើមថ្នឹង។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន